ថៃ៖ ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយថា តារាចម្រៀង និងតារាសម្តែងស្រី Namcha Cheranut ត្រូវបានគូស្នេហ៍ស្រលាញ់គ្នា ជាង២ឆ្នាំលុតជង្គង់សុំរៀបការយ៉ាងរ៉ូមែនទិក កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ។

ក្រោយបរិយាកាសដ៏រ៉ូមែនទិកនេះ បញ្ចប់ដោយរលូន Namchaនិងគូស្នេហ៍ បាននាំគ្នាគិតពីគម្រោងរៀបការ សាងអនាគតរួមគ្នា។ ប៉ុន្តែថ្មីៗនេះស្រាប់លេចលឺថា ម្តាយខាងប្រុសមិនពេញចិត្តNamcha ព្រោះមិនដែលស្គាល់ មិនដែលជួបមុខ សូម្បីតែពេលសុំរៀបការក៏គាត់មិនដឹងដែរ។

ពេលមានរឿងបែបនេះភ្លាមលោកDilaka Lathapipat ដែលមានគូស្នេហ៍បានចេញមកផុសសំណេរខ្លីមួយ ដើម្បីឲ្យគ្រប់គ្នាបានដឹងថា ស្នេហារបស់ពួកគេទាំងពីរនៅតែដូចដើម។ ជាមួយគ្នានោះដែរ Namcha បានផុសនៅក្នុងIG Storyថា «គ្រប់យ៉ាងនឹងកន្លងផុតទៅយ៉ាងល្អ»។

ទៀតសោតកាលពីថ្ងៃទី១៣ ខែឧសភានេះ Namchaបានបើកចិត្តនិយាយរឿងនេះប្រាប់អ្នកកាសែតថា នាងមិនអីទេ តែសូមឲ្យអ្នកកាសែតទាំងអស់ទៅសួរនាំអ្នកគ្រប់គ្រងផ្ទាល់ខ្លួននាងវិញល្អជាង។

ចំណែកឯ អ្នកគ្រប់គ្រងបានឆ្លើយប្រាប់អ្នកកាសែតវិញថា ខ្លួនមិនអាចនិយាយជំនួស Namcha ទាំងអស់បានទេ ប្រាប់បានត្រឹមថា នាងមិនអាចឆ្លើយសំនួរទាំងអស់បានព្រោះត្រូវការ ពេលពិភាក្សាជាមួយក្រុមគ្រួសាររបស់នាង និងគ្រួសារខាងប្រុសជាមុនសិន។ម្យ៉ាងវិញទៀតពេលនេះនាងកំពុងតែនៅប្រទេសស្វីស ដើម្បីចូលរួមពិធីមង្គលការមិត្តភក្តិ ដូច្នេះប្រហែលជាត្រូវរង់ចាំ ដល់ពេលនាងត្រឡប់មកវិញ ចាំបកស្រាយឲ្យចប់សព្វគ្រប់តែម្តង។

យ៉ាងណាមិញ អ្នកគាំទ្រ និងក្រុមអ្នកកាសែតនឹងទន្ទឹងរង់ចាំស្តាប់ការបកស្រាយលម្អិតចេញពីមាត់ពីNamcha ដែលជាសាមីខ្លួនក្នុងរឿងនេះផ្ទាល់៕

Namcha Cheranut
Namcha Cheranut
Namcha Cheranut
ទិដ្ឋភាពពេលសុំរៀបការ
ទិដ្ឋភាពពេលសុំរៀបការ
Namcha និងគូស្នេហ៍
Namcha និងគូស្នេហ៍
Namcha និងគូស្នេហ៍
Namcha និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]