ថៃ៖ ក្រោយពីសម្តែងជាតួឯកឈ្មោះ Tor ឬ Sila ក្នុងរឿង “Haujai Sila” មក លោក Tor Thanapob បានឆក់យកបេះដូងអ្នកគាំទ្រជាច្រើន ឲ្យងាកមកស្រលាញ់និងគាំទ្ររូបលោក។ 

មិនត្រឹមតែប៉ុណ្ណោះ លោកមិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីក្នុងប្រទេសនោះទេ ចំណែកឯនៅប្រទេសចិនវិញ លោកក៏មានហ្វេនៗគាំទ្រភ្លូកទឹកភ្លូកដីផងដែរ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ លោក Tor Thanapob ត្រូវបានកាសែតដ៏ល្បីឈ្មោះមួយ បានសម្ភាសន៍អំពីចំណាប់អារម្មណ៍លោកចំពោះរឿងថ្មី ដែលកំពុងល្បីនេះ។ ក្នុងនោះដែរ អ្នកកាសែតបានសូរបែបនេះថា៖

អ្នកកាសែត៖ រឿង “Haujai Sila” កំពុងតែល្បីខ្លាំងនៅប្រទេសចិន។
Tor៖ ខ្ញុំពិតជាសប្បាយចិត្តណាស់
អ្នកកាសែត៖ តើផលិតកម្មមានគម្រោងបន្ថែមភាគទេ?
Tor៖ ពួកយើងមិនបានបន្ថែមភាគត បន្តទៀតទេ។ ពួកយើងបានពិភាក្សាគ្នាជាច្រើនដងអំពីការបន្ថែមភាគឬក៏អត់។ ដោយសារតែភាគដាក់បន្ថែម ដាក់ច្រើនពេក ទើបធ្វើឲ្យពួកយើងមិនអាចបញ្ចប់វាទាន់ពេលវេលា។
អ្នកកាសែត៖ លោកពិតជាល្បីណាស់ក្នុងប្រទេសចិនពេលនេះ។
Tor៖ ខ្ញុំពិតជាអរគុណខ្លាំងណាស់។ ខ្ញុំមិនដឹងទេថា តើចំណុចអ្វីដែលធ្វើឲ្យរឿងនេះមានភាពល្បីល្បាញនៅប្រទេសចិននោះទេ ប៉ុន្តែវាពិតជាល្អខ្លាំងណាស់ ដែលរឿងនេះត្រូវចិត្តពួកគេ។ ខ្ញុំមានគម្រោងធ្វើ Fan Meeting នៅប្រទេសចិនដែរ។ ហើយបើសិនជាគម្រោងនេះជោគជ័យ ខ្ញុំប្រហែលជាធ្វើ World Tour Fan Meeting ទៀត។

យ៉ាងណាក្តី នៅពេលនេះ កេរ្តិ៍ឈ្មោះរបស់ Tor Thanapob កំពុងតែមានសន្ទុះគួរឲ្យកត់សម្គាល់ក្នុងប្រទេសចិន ហើយរូបលោកក៏មានគម្រោងបន្តបន្ទាប់ជាមួយអ្នកគាំទ្ររបស់ខ្លួន នៅក្នុងប្រទេសនេះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Tor Thanapob
Tor Thanapob
Tor Thanapob
រឿង “Haujai Sila”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]