ក្រុងព្រះសីហនុ៖ អាចនិយាយបានថា ក្នុងពេលបច្ចុប្បន្ននេះតារាសម្ដែងស្រីវ័យក្មេងអ្នកនាង គង់ ចាន់ស្រីមុំ បានឃ្លាឆ្ងាយពីវិស័យសិល្បៈ មានភាពមមាញឹកជាមួយការងារមុខជំនួញរបស់ខ្លួន ក៏ពិតមែន តែនៅតែមានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន យ៉ាងច្រើនដដែល ។

មិនត្រឹមតែជីវភាពរស់នៅប្រចាំថ្ងៃរបស់ អ្នកនាង គង់ ចាន់ស្រីមុំ នោះទេ សូម្បីតែរូបសម្រស់របស់ខ្លួន ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីប្រិយមិត្តមិនចាញ់តារាស្រីផ្សេងទៀតនោះទេ បើទោះបីជាពេលបច្ចុប្បន្ន ខ្លួន មានគ្រួសារ មានកូនក៏ដោយ ។

ជាក់ស្ដែង កាលពីថ្មីៗនេះ បើការបង្ហោះរូបភាពជាច្រើននៅលើគណនី អ៊ីនស្តារក្រាមផ្លូវការរបស់ ខ្លួន ទទួលបានចាប់អារម្មណ៍ខ្លាំងមែនទែន ពីទិដ្ឋភាពក្នុងដំណើរកម្សាន្តរបស់នាង ទៅកាន់កោះឬស្សី ។

លើសពីនេះទៅទៀតនោះគឺ អ្នកនាង គង់ ចាន់ស្រីមុំ បានស្លៀកជាមួយនឹងរ៉ូបវាលខ្នង មើលទៅពិតជាស្រស់ស្អាត និងមានភាពទាក់ទាញខ្លាំងតែម្ដង អមទៅដោយទេសភាពព្រៃឈើខៀវស្រងាត់ និងសមុទ្រធ្វើឲ្យសម្រស់របស់ ខ្លួន រឹតតែស្អាតថែមមួយកម្រិតទៀត ។

គួររម្លឹកផងដែរថា នេះមិនជាលើកទីមួយនោះទេ ដែលតារាសម្ដែងស្រីសាច់ចាំរូបនេះ តែងតែបង្ហោះរូបភាពស៊ិចស៊ី របស់ខ្លួន បែបនេះ នៅលើបណ្ដាញសង្គម ព្រមទាំងមានការគាំទ្រយ៉ាងខ្លាំងថែមទៀតផង។

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ លើកោះឬស្សី
គង់ ចាន់ស្រីមុំ លើកោះឬស្សី
គង់ ចាន់ស្រីមុំ លើកោះឬស្សី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ