អ៊ីតាលី៖ ក្លិប AS Roma បានប្រកាសជាផ្លូវការថា កីឡាករ Daniele De Rossi នឹងចាកចេញពីក្លិបនៅចុងរដូវកាលនេះ បន្ទាប់ពីចំណាយពេល ១៨ឆ្នាំនៅទឹកដីអ៊ីតាលី។ ក្លិប AS Roma ក៏បានបន្ថែមថា ការប្រកួតទល់នឹង Parma នៅថ្ងៃទី ២៦ ខែឧសភា គឺជាប្រកួតចុងក្រោយបង្អស់សម្រាប់ De Rossi ជាមួយក្លិប។ យ៉ាងណាមិញ De Rossi នៅមិនទាន់ចូលនិវត្តន៍ពីបាល់ទាត់ឡើយ បើទោះបីជាចាកចេញពី Roma យ៉ាងណាក្តី។ ប្រធានក្រុមវ័យ ៣៥ឆ្នាំរូបនេះ គ្រោងនឹងចំណាយពេលនៅក្លិបផ្សេងណាមួយឆ្ងាយពីទឹកដីអ៊ីតាលី។

កីឡាករ Daniele De Rossi

គួររម្លឹកថា De Rossi បានចូលរួមជាមួយក្លិប AS Roma តាំងពីឆ្នាំ ២០០០ ដោយបង្ហាញខ្លួនជាមួយឈុតយុវជនរយៈពេល ១រដូវកាល មុននឹងឡើងមកឈុតធំនៅឆ្នាំ ២០០១ និងបន្តរហូតមកដល់ពេលបច្ចុប្បន្ន។ De Rossi បង្ហាញខ្លួនបានសរុប ៤៥៧ និងរកបាន ៤៣គ្រាប់សម្រាប់ក្រុមអ៊ីតាលីមួយនេះ។ ជាមួយក្លិប AS Roma កីឡាកររូបនេះធ្លាប់ឈ្នះពាន Coppa Italia ២ដង (២០០៦/២០០៧ និង ២០០៧/២០០៨) និងឈ្នះពាន Supercoppa Italiana (២០០៧) ម្តងផងដែរ៕

កីឡាករ Daniele De Rossi
កីឡាករ Daniele De Rossi ឈ្នះពាន Coppa Italia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]