គេថា " ស្នេហាពិតមានតែក្នុងភាពយន្តប៉ុណ្ណេាះ ឬក៏ មនុស្សស្មោះពិតប្រាកដស្លាប់បាត់អស់ហើយ " វាក៏ប្រហែលគ្រាន់តែជាពាក្យសម្ដីរបស់មនុស្សដែលមិនទាន់បានជួបមនុស្សស្មោះតែប៉ុណ្ណេាះមើលទៅ។ ប៉ុន្តែវាក៏ពិតជាកម្រមានណាស់ មនុស្សដែលមិនព្រមបើកចិត្តទទួលអ្នកណា មិនព្រមមានស្នេហាថ្មី ទោះបីខ្លួនបែកគ្នាជាមួយគូស្នេហ៍ចាស់យូរណាស់ហើយ​ក៏ដោយ ក៏នៅតែព្រមរង់ចាំគេ ក៏សង្ឃឹមថា ថ្ងៃណាមួយ ស្នេហាខ្លួននឹងត្រឡប់មកដូចដើមវិញ ទាំងដែលមិនអាច។

មកដល់សម័យនេះ មានមនុស្សតិចណាស់ ដែលសុខចិត្តឈឺចាប់ ហើយរង់ចាំមនុស្សខ្លួនស្រឡាញ់ ទោះដឹងមិនអាចត្រឡប់ ឬដឹងថាគេមិនស្រឡាញ់ខ្លួនក៏ដោយ ក៏នៅតែរង់ចាំ រាប់ខែ រាប់ឆ្នាំ នៅតែមានកូនចិត្តស្រឡាញ់មនុស្សតែម្នាក់នោះ។ បែបហ្នឹង មិនមែនមានន័យថា គេគ្មានសមត្ថភាពរកអ្នកថ្មី ឬក៏គ្មានអ្នកណាស្រឡាញ់គេនោះទេ តែមកពីគេខ្លួនឯង ដែលព្យាយាមដាក់កំហិតខ្លួនឯង មិនឱ្យបើកចិត្តទទួលនរណាម្នាក់មកជំនួសម្នាក់នោះ។

ចង់រកមនុស្សដែលស្មោះចំពោះស្នេហា គឺពិបាកជាងរកម្ជុលនៅបាតសមុទ្រទៅទៀត ហើយត្រូវនឹងសម័យនេះ មនុស្សភាគច្រើន ហាក់លេងសើចនឹងស្នេហា ចូលចិត្តយកមនោសញ្ចេតនាមកលេងសើចផងនោះ មនុស្សស្មោះ គឺមានតែការឈឺចាប់តែប៉ុណ្ណេាះ ដូច្នោះហើយ ទើបពិបាករកមនុស្សស្មោះខ្លាំងណាស់។

ជឿថា មនុស្សស្មោះគឺពិតជាមាន មានពិត មិនមែនមានតែក្នុងភាពយន្ត ដូចគ្រប់គ្នាយល់ និងគិតនោះឡើយ។ តែសំខាន់ អាចមកពីយើងគ្មានសំណាងបានជួបគេ ឬក៏មកពីគេមានកម្មតែជាមួយនឹងស្នេហាមិនស្មោះក៏ថាបាន។

តែទោះជាយ៉ាងណា មនុស្សដែលស្មោះនឹងស្នេហា ភាគច្រើនគឺសុខចិត្តឈឺចាប់ ខូចចិត្ត គ្រាំគ្រាចិត្តតែម្នាក់ឯង គេសុខចិត្តឯកា ក៏មិនជ្រើសយកអ្នកណាមកជំនួស មនុស្សដែលគេស្រឡាញ់ស្មើនឹងជីវិតដែរ ទោះយ៉ាងណា ក៏គេនៅតែរង់ចាំ និងថែចិត្តស្មោះចាំមនុស្សតែម្នាក់គត់របស់គេ៕

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]