ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានជ្រាបហើយថា អ្នកច្នៃម៉ូតភេទទី៣រំដួលលេចទឹក បានធ្វើឲ្យបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន ពេញចិត្តជាមួយនឹងការច្នៃម៉ូតសម្លៀកបំពាក់ដ៏ប្លែកៗរបស់គាត់ ដែលបានធ្វើឡើងបង្កប់ជាមួយនឹងអត្ថន័យ និងភាពស្រស់ស្អាតជាច្រើន។

មួយរយៈពេលនេះឃើញថា អ្នកច្នៃម៉ូតដ៏ល្បីរូបនេះបានទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រជាច្រើន ក្រោយគាត់បានច្នៃសម្លៀកបំពាក់ប្លែកៗជាច្រើន ទៅតាមរដូវកាល ជាពិសេសជារបស់របរ ដែលធ្វើឡើងពីស្នាដៃ និងផលិតផលខ្មែរទាំងអស់។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ រំដួលលេចទឹក បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា ក្រោយបានបញ្ចេញនូវរូបភាពកាលពី៣ឆ្នាំមុនរបស់ខ្លួន ដែលបានច្នៃសម្លៀកបំពាក់ចេញពីផ្កាក្ងោក ពណ៌ក្រហម ជាមួយនឹងការតុបតែងខ្លួន យ៉ាងស្រស់ស្អាត និងប្លែកភ្នែកខ្លាំងតែម្តង។

តាមរយៈរូបភាពទាំងនេះ ត្រូវបានអ្នកគាំទ្រសរសើរជាមួយនឹងគំនិត នៃការច្នៃម៉ូតសម្លៀកបំពាក់ដែលប្លែកៗបែបនេះ ដែលធ្វើឡើងបានយ៉ាងល្អ និងមិនគួរឲ្យនឹកស្មានដល់ ព្រោះរបស់ខ្លះសឹងតែមិនអាចធ្វើជាសម្លៀកបំពាក់បែបនេះបាន៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

រំដួលលេចទឹក
រំដួលលេចទឹក
រំដួលលេចទឹក
រំដួលលេចទឹក យកផ្កាក្ងោកច្នៃជាសម្លៀកបំពាក់
រំដួលលេចទឹក យកផ្កាក្ងោកច្នៃជាសម្លៀកបំពាក់
រំដួលលេចទឹក យកផ្កាក្ងោកច្នៃជាសម្លៀកបំពាក់
រំដួលលេចទឹក យកផ្កាក្ងោកច្នៃជាសម្លៀកបំពាក់
រំដួលលេចទឹក យកផ្កាក្ងោកច្នៃជាសម្លៀកបំពាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រំដួល លិចទឹក