អេស្ប៉ាញ៖ សារព័ត៌មាន Goal បានចុះផ្សាយថា ក្លិប Barcelona កំពុងតែកៀកដល់ការចុះកិច្ចសន្យានាំយកកីឡាករ Matthijs de Ligt និងគ្រោងធ្វើការប្រកាសជាផ្លូវការនារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ 

ខ្សែការពារកំពុងឡើងជើងរបស់ក្លិប Ajax រូបនេះ ត្រូវបានក្លិប Barcelona តាមប្រមាញ់យ៉ាងកៀកកិត បន្ទាប់ពីក្លិបអេស្ប៉ាញមួយនេះ បានចុះកិច្ចសន្យាជាមួយកីឡាករ De Jong រួចរាល់។

ខ្សែការពារ De Ligt

យ៉ាងណាមិញ បើតាមប្រភពដដែលបានបញ្ជាក់ថា អ្វីៗគ្រប់យ៉ាងកំពុងស្ថិតនៅក្នុងភាពល្អប្រសើរទាំងអស់ ហើយក្លិប Barcelona ជឿជាក់ថា ការចុះកិច្ចសន្យាជាផ្លូវការ និងធ្វើឡើងនាពេលឆាប់ៗ។ 

គួរបញ្ជាក់ថា ខ្សែការពារ De Ligt អាចមានតម្លៃខ្លួនចន្លោះពី ៧០លាន ទៅ ៧៥លានអឺរ៉ូ ខណៈដែលមិត្តរួមក្រុមរបស់គេគឺ De Jong មានតម្លៃខ្លួន ៧៥លានអឺរ៉ូ៕

កីឡាករ De Jong និង De Ligt
កីឡាករ De Jong និង De Ligt

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]