ចិន៖ ដូចប្រិយមិត្តបានជ្រាបរួចមកហើយ ពីការចាកចេញរបស់ ប្អូនប្រុស សាលិ ដែលអាចនិយាយ១៥ភាសាដ៏ល្បីកក្រើក ព្រមទទួលបានការចាប់អារម្មណ៍ជាច្រើនប្រទេស នឹងចេញដំណើរទៅសិក្សានៅក្នុងប្រទេសចិន អស់ពេលជាច្រើនឆ្នាំហើយ លាយឡំជាមួយនឹងទឹកភ្នែក បញ្ជាក់ពីអារម្មណ៍ត្រូវចាកឆ្ងាយពីផ្ទះសម្បែង។

តាមរយៈវីដេអូឃ្លីបមួយនោះផងដែរ បានធ្វើឲ្យអ្នកទស្សនាក្តុកក្តួលនៅក្នុងចិត្តយ៉ាងខ្លាំង ក្រោយក្រុមគ្រួសាររបស់ប្អូនប្រុស បានបង្ហាញសកម្មភាព យំសោក អោបគ្នា បង្ហាញក្តីស្រលាញ់ ដោយក្តីមិនចង់ឃ្លាតចេញពីកូនតូចរបស់ខ្លួន ដែលត្រូវទៅសិក្សានៅក្រៅប្រទេស សឹងតែគ្មានពេលមកលេងផង។

ជាក់ស្ដែង កាលពីព្រឹកមិញនេះ បើតាមគណនីហ្វេសប៊ុករបស់ ប្អូនប្រុស សាលិ បានឲ្យដឹងថាមកទល់ពេលនេះ ខ្លួន បានទៅដល់ប្រទេស ចិន យ៉ាងមានសុវត្ថិភាព ព្រមទាំងទឹកមុខក្រៀមក្រំ ឃ្លាតឆ្ងាយពីក្រុមគ្រួសារថែមទៀតផង។

តែអ្វីដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺ ការទទួលស្វាគមន៍នៅក្នុងព្រលានយន្តហោះ ពីការមកដល់របស់ ប្អូនប្រុស សាលិ ទាំងការច្រៀងរាំ មើលទៅពិតជាមានភាពកក់ក្ដៅខ្លាំងមិនចាញ់ការរស់នៅ ក្នុងស្រុកកំណើតរបស់ខ្លួន ឡើយ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាព និងវីដេអូទាំងអស់គ្នា៖

ប្អូនប្រុស សាលិ
ប្អូនប្រុស សាលិ
ប្អូនប្រុស សាលិ
ប្អូនប្រុស សាលិ នៅព្រលានយន្តហោះ ប្រទេស ចិន
ប្អូនប្រុស សាលិ នៅព្រលានយន្តហោះ ប្រទេស ចិន
ប្អូនប្រុស សាលិ នៅព្រលានយន្តហោះ ប្រទេស ចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]