អាមេរិក ៖ កាលពីប៉ុន្មានម៉ោងមុននេះ ប៉ុស្តិ៍ទូរទស្សន៍ដ៏ល្បីរបស់អាមេរិក NBC ស្រាប់តែបានបង្ហោះវីដេអូខ្លីមួយ បង្ហាញពីវត្តមានរបស់ ក្រុមតារាល្បីលំដាប់ពិភពលោកទាំង ២ក្រុម គឺក្រុមចម្រៀងកូរ៉េ BTS និងក្រុមចម្រៀងអាមេរិក Jonas Brothers ដែលនឹងបង្ហាញខ្លួន នៅក្នុងកម្មវិធី The Voice នៅយប់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៩ នេះ។

គួរបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយ សម្រាប់វត្តមានរបស់ក្រុមចម្រៀងកូរ៉េ ដែលមានបង្ហាញខ្លួន នៅក្នុងកម្មវិធីដ៏ល្បី លំដាប់ពិភពលោក របស់អាមេរិកដូចជាកម្មវិធី The Voice នេះ។

ទោះបីជាយ៉ាងណាក៏ដោយ នៅមិនទាន់មានរបាយការណ៍ណា បញ្ជាក់បាននៅឡើយទេថា តើ BTS និង Jonas Brothers នឹងមានអ្វីពិសេសបង្ហាញជូន ប្រិយមិត្តនៅក្នុងកម្មវិធី ដោយសារតែវីដេអូខ្លីរបស់ទូរទស្សន៍ NBC ដែលបានបង្ហោះ គឺគ្រាន់តែជាការបញ្ជាក់ថា នឹងមានវត្តមានរបស់ពួកគេ ជាមួយនឹងឈុតឆាកពិសេសមួយ។

ក្នុងនោះដែរ វត្តមានរបស់ BTS បានធ្វើឲ្យអ្នកគាំទ្រ ដែលនៅទូទាំងពិភពលោក មានភាពភ្ញាក់ផ្អើលមិនតិចនោះទេ។ បើប្រិយមិត្តចង់ជ្រាបច្បាស់ សូមតាមដានទស្សនា កម្មវិធី The Voice របស់ទូរទស្សន៍ NBC នៅថ្ងៃទី ១៤ ខែឧសភា វេលាម៉ោង ៩ យប់ (ម៉ោងនៅសហរដ្ឋអាមេរិក)៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព BTS
រូបភាព BTS
រូបភាព Jonas Brothers
រូបភាព Jonas Brothers
រូបភាព ដែលគេបានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]