បរទេស៖ Selena Gomez ជាតារាចម្រៀងបរទេសស្រិី​ ដែលមានភាពល្បីល្បាញស្ទើរតែពាសពេញ ពិភពលោកទៅហើយ។ មហាជនជាច្រើនបានស្គាល់ តាមរយៈទឹកដមសម្លេងដ៏ពីរោះ​ ព្រមទាំងស្ទាយ៏រាំដ៏រស់រវើក របស់នាងទៀតផង។

ថ្មីៗនេះ Selena មានវត្តមាននៅឯអាកាសយានដ្ឋាន Nice ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។​ ការធ្វើដំណើរលើកនេះ គឺដើម្បីចូលរួមក្នុងកម្មវិធី Cannes Film ដែលគ្រោងនឹងមាន ការសម្ភោធខ្សែភាពយន្តខ្នាតធំមួយ មានចំណងជើងថា" The Dead Don't Die" ផងដែរ។ 

ក្នុងពេលនោះដែរ តារាចម្រៀងអាមេរិករូបនេះ ​ស្ថិតក្នុងស្ទីលសម្លៀកបំពាក់យ៉ាងសាមញ្ញបំផុត  ថែមទាំងមិនមានការផាត់មុខទៀតផង ក៏នៅតែមើលទៅមានភាពទាក់ទាញដដែល។ ប៉ុន្តែ Selena Gomez បានធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់នាង​ មានការកត់សម្គាល់ចំពោះបញ្ហាសុខភាពយ៉ាងខ្លាំង​ ដោយមុខមាត់របស់តារារូបនេះ មានសភាពស្លេកស្លាំង និងមើលទៅដូចជាមានភាពហត់នឿយខ្លាំង ដោយមិនមានការសម្រាកគ្រប់គ្រាន់។

តាមរយៈរូបថតមួយសន្លឹក បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីស្នាមមុនតូចៗដែលនៅលើថ្ងាស និង​ទឹកមុខដែលមិនសប្បាយចិត្តសោះឡើយ ដែលជាសញ្ញាថា Selena ប្រាកដជាមាន បញ្ហាអ្វីមួយលាក់ក្នុងចិត្តជាមិនខាន ជាពិសេសបញ្ហាសុខភាពរបស់នាងផ្ទាល់តែម្ដង៕

ទឺឹកមុខដ៏សោកសៅរបស់ Selena Gomez
ទឺឹកមុខដ៏សោកសៅរបស់ Selena Gomez
Selena Gomez
Selena Gomez
Selena Gomez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]