អង់គ្លេស៖ ក្រោយឈ្នះពាន Premier League ក្តៅៗ លោក Pep Guardiola បានបន្តសម្លឹងឃើញកីឡាករល្អៗ ៤នាក់បន្តទៀតហើយ ក្នុងការចរចានារដូវកាលទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះ។ ទឹកប្រាក់ចំនួន ២០០លានផោន ក៏ត្រូវបានត្រៀមរួចជាស្រេចសម្រាប់លោក Pep ផងដែរ។ គោលដៅរបស់ Man City នាពេលនេះ គឺការនាំយកកីឡាករល្អៗ ៤រូបរួមមាន ខ្សែការពារម្នាក់ ខ្សែបម្រើ ២នាក់ រួមទាំងខ្សែប្រយុទ្ធម្នាក់បន្ថែមទៀត។

លោក Pep Guardiola

ចំពោះកីឡាករដែល Man City សម្លឹងឃើញនាពេលនេះគឺខ្សែបម្រើ Rodrigo Hernandez របស់ក្លិប Atletico Madrid សម្រាប់ជំនួសកន្លែងរបស់ Fernandinho ក្នុងតម្លៃខ្លួនជាបឋមគឺ ៦០លានផោន។ ដោយឡែក ចំពោះផ្សេងៗទៀតដែលកំពុងស្ថិតក្នុងរ៉ាដារបស់ Man City ដូចគ្នារួមមាន កីឡាករ Joao Felix របស់ Benfica, Luka Jovic របស់ Frankfurt, Ben Chillwell របស់ Leicester Cityផងដែរ។ យ៉ាងណាមិញ De Ligt ក៏កំពុងស្ថិតក្នងបញ្ជីទិញចូលរបស់ Man City ដូចគ្នា ប៉ុន្តែលោក Pep Guardiola បានបញ្ជាក់ថា ក្លិបរបស់លោកហាក់មានការលំបាកខ្លាំង សម្រាប់ការប្រជែងយក De Ligt ដោយសារតែបច្ចុប្បន្ននេះ De Ligt កំពុងមានការចរចាយ៉ាងរលូនជាមួយក្លិប Barcelona ទៅហើយ៕

កីឡាករ Rodrigo Hernandez
កីឡាករ Luka Jovic
កីឡាករ Joao Felix

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]