កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ តារាចម្រៀងស្រីJisoo សមាជិកមួយរូប នៅក្នុងក្រុមចម្រៀងនារី BLACKPINK បានបង្ហាញវត្តមាននៅក្នុងពិធីមង្គលការបងប្រុសរបស់នាង។

រូបភាពជាច្រើនសន្លឹកបានបង្ហាញឲ្យឃើញពីភាពរបស់ស្រស់ស្អាតរបស់Jisoo
ដោយនាងបានស្លៀករ៉ូបពណ៌ខ្មៅ សក់ទម្លាក់ត្រង់ធម្មតា និងផាត់មុខស្រាលៗបែបធម្មជាតិ។ បើទោះបីជាតែងខ្លួនបែបសាមញ្ញៗ ប៉ុន្តែJisooស្អាតលេចធ្លោខ្លាំងនៅក្នុងកម្មវិធីតែម្តង។

កាន់តែពិសេសជាងនេះទៅទៀត សមាជិកBLACKPINK ៣រូបទៀតដែលមានដូចជា Jennie Rose និងLisa ក៏បានចូលរួមនៅក្នុងកម្មវិធីដូចជាគ្នា ហើយពួកគេទាំងបួនបានថតរូបជុំគ្នាជាមួយកូនក្រមុំផងដែរ។

យ៉ាងណាមិញទោះបីជាបានឃើញត្រឹមតែរូបថតប៉ុន្មានសន្លឹកក៏ពិតមែន តែយើងអាចដឹងបានថា នៅក្នុងកម្មវិធីពោរពេញទៅដោយភាពសប្បាយរីករាយ បើមើលតាមស្នាមញញឹមរបស់អ្នកចូលរួមគ្រប់រូប៕

សូមទស្សនារូបភាពខាងក្រោម៖  

Jisooនៅក្នុងកម្មវិធី
Jisooនៅក្នុងកម្មវិធី
Jisooនៅក្នុងកម្មវិធី
Jisooនៅក្នុងកម្មវិធី
BLACKPINK នៅក្នុងកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]