កូរ៉េខាងត្បូង៖ បើទោះជាពេលនេះ សមាជិកក្រុម SHINee លោក Minho ផ្អាក់ពីសិល្បៈហើយកំពុងតែហ្វឹកហ្វាត់ទាហាន តាំងពីពាក់កណ្តាលខែមេសាក្តី ក៏រូបលោកនៅតែមានហ្វេនៗតាមប្រមាញ់រូបថតរបស់លោក នៅក្នុងបន្ទាយទាហាន យ៉ាងជាប់ស្ទើរតែគ្រប់ជំហាន។

យ៉ាងណាមិញ ផ្អែកតាមរូបភាពជាច្រើនសន្លឹក ដែលប្រម៉ាញ់បានដោយអ្នកគាំទ្រ បានឲ្យឃើញថា បើទោះជាលោក Minho កំពុងតែហ្វឹកហាត់ទាហាន ហើយបានកោរសក់ដ៏សង្ហារបស់លោកចេញអស់ក៏ដោយ ក៏សម្រស់របស់លោកនៅតែមានភាពទាក់ទាញ ស្រស់សង្ហា និងទាក់ចិត្តនារីៗដែលហ្វេនៗរបស់លោកដដែល។

គួររម្លឹកដែរថា លោក Minho នឹងបញ្ចប់ការកាតព្វកិច្ចបំពេញតួនាទីហ្វឹកហាត់ទាហាន នៅខែ វិច្ឆិកា ឆ្នាំ ២០២០ ដែលជាឆ្នាំក្រោយនេះ ហើយអ្នកគាំទ្រក៏នៅតែរង់ចាំថ្ងៃវិលត្រឡប់ មកឆាកតន្ត្រីវិញ របស់តារាចម្រៀងរូបនេះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Minho ពេលកំពុងហ្វឹកហាត់
Minho ពេលកំពុងហ្វឹកហាត់
Minho ពេលកំពុងហ្វឹកហាត់
Minho ពេលកំពុងហ្វឹកហាត់
Minho ពេលកំពុងហ្វឹកហាត់
Minho ពេលកំពុងហ្វឹកហាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]