ភ្នំពេញ៖ នៅសល់មិនប៉ុន្មានថ្ងៃទៀតទេ ភ្លេងការ នឹងចាប់ផ្ដើមមាននៅក្នុងថ្ងៃមង្គលការរបស់ កំពូលតារាចម្រៀងស្រី កញ្ញា ឱក សុគន្ទកញ្ញា ជាក់ជាមិនខាន។ ជាមួយគ្នានេះដែរ គេសង្កេតមានភាពមមាញឹកយ៉ាងខ្លាំងមែនទែន ក្នុងការគិតគូររៀបចំធ្វើយ៉ាងណា ឲ្យកម្មវិធីមួយនេះប្រព្រឹត្តទៅដោយរលូន និងរិតតែមានភាពអធិកអធម ថែមទៀតផង ។

យ៉ាងណាមិញ កាលពីយប់មិញនេះគេសង្កេតមាន វត្តមានសិល្បករ សិល្បៈការិនីដែលជាតារាចម្រៀងក្នុងផលិតកម្ម រស្មីហង្សមាស ជាច្រើនដួងបាននាំគ្នា ហាត់សមបទចម្រៀងជាមួយគ្នា ដើម្បីជាកិច្ចស្វាគមន៍ ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ កញ្ញា ឱក សុគន្ធកញ្ញា នាពេលខាងមុខនេះ ធ្វើអ្នកឲ្យប្រើបណ្ដាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានឃើញបែបនេះ។

គួររម្លឹកផងដែរថា ពិធីមង្គលការរបស់កំពូលតារាចម្រៀងស្រី កញ្ញា ឱក សុគន្ធកញ្ញា និង លោក សុខ លី ដែលប្រិយមិត្តភាគច្រើនស្គាល់ថាជាប្អូនប្រុស បង្កើតរបស់ម្ចាស់ផលិតកម្ម រស្មីហង្សមាស នោះ និងប្រារព្ធឡើងនៅថ្ងៃទី ១៦ ខែឧសភា ខាងមុខនេះ នៅក្នុងសណ្ឋាគារ ភ្នំពេញសុខា ៕

កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា