កូរ៉េខាងត្បូង៖ Jennie ជាសមាជិកក្រុមតារាកូរ៉េដ៏ល្បី Blackpink ដែលប្រជុំដោយ តារាស្រីស្អាតៗព្រមទាំងមានជំនាញសិល្បៈ ដ៏ល្អឥតខ្ចោះផងដែរ។ រាល់បទចម្រៀងទាំងអស់របស់ Blackpink សុទ្ធតែមានចង្វាក់ភ្លេងប្លែកៗ និងក្បាច់រាំដល់អស្ចារ្យទៀតផង ធ្វើឲ្យហ្វេនៗមានការពេញចិត្តស្ដូកតែម្ដង។

ប៉ុន្តែ Jennie ជាសមាជិកដែលលេចធ្លោជាងគេ តាមរយៈការសម្ដែងក្នុងMV បទចម្រៀង”SOLO” ដោយនាង មានការសម្ដែងតែម្នាក់ឯង ខុសប្លែកពីបទផ្សេងៗ។ ម៉្យាងទៀត តារាK-popរូបនេះ បានបញ្ចេញក្បាច់រាំយ៉ាងរស់រវើក សាកសមនឹង បទភ្លេងពិរោះទៀតនោះ ទើបទទួលបានការគាំទ្រយ៉ាងខ្លាំងបែបនេះ។

ប៉ុន្មានម៉ោងមុននេះ Jennie បានបំបែកកំណត់ត្រាម្ដងទៀតហើយ ដោយបានក្លាយជា តារាឯកស្រី ផ្នែកK-pop ទីមួយដែលមានអ្នកគាំទ្រលើបណ្ដាញសង្គមយូធូប រហូតដល់ ៣០០លាននាក់ ដែលវីដេអូនោះចេញបាន ត្រឹមរយៈពេល៦ខែប៉ុណ្ណោះ តាមរយៈបទចម្រៀង”SOLO” ។

គួរបញ្ជាក់ថា នេះមិនមែនជាភាពភ្ញាក់ផ្អើលខ្លាំង សម្រាប់នាងនោះទេ ព្រោះJennie បានជាប់ឈ្មោះក្នុងកម្មវិធីដ៏ល្បីៗជាច្រើន ហើយកេរ៏្តឈ្មោះរបស់នាង ត្រូវបានគេទទួលស្គាល់ ជាអន្តរជាតិទៅហើយ៕ 

Jennie
Jennie
Jennie
Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]