ភ្នំពេញ៖ សល់តែ២ថ្ងៃទៀតប៉ុណ្ណោះតារាចម្រៀងលំដាប់កំពូល កញ្ញាឱក សុគន្ធកញ្ញា និងប្រែក្លាយជាកូនក្រមុំដ៏ស្រស់ស្អាត របស់លោកអ៊ឹង សុខលី អ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស និងត្រូវជាប្អូនថៅកែហង្សមាស លោកឧកញ៉ា អ៊ឹង ឆៃងួន ហើយក៏ជាអ្វីដែលអ្នកគាំទ្ររង់ចាំអស់ពេលជាយូរផងដែរ។

ខណៈពេលដែលថ្ងៃរៀបការបានខិតចូលមកដល់ តារាស្រីរូបនេះនៅតែឆ្លៀតពេលឡើងសម្តែងជាច្រើនជាបន្តបន្ទាប់ ធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នា ដែលនាងខិតខំធ្វើការយ៉ាងដូច្នោះ។ 

តែអ្វីដែលកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងនោះគឺ កាលពីពេលថ្មីៗនេះ នាងត្រូវបានអ្នកគាំទ្រនាំគ្នាSurprise នំខេក ជាមួយនឹងបាច់ផ្កា ដើម្បីធ្វើការអបអរដល់នាង ដែលជិតក្លាយទៅជាកូនក្រមុំឆាប់ៗនេះ។

ទឹកចិត្តដ៏ល្អបែបនេះ បានធ្វើឲ្យតារាស្រីរូបនេះរំភើបនៅក្នុងចិត្តយ៉ាងខ្លាំង ដែលអ្នកគាំទ្របានបង្ហាញក្តីស្រលាញ់យ៉ាងល្អ ទៅកាន់រូបនាងខណៈពេលដែលតារាស្រីរូបនេះ នឹងត្រៀមចូលរោងនៅថ្ងៃទី១៦ ខែឧសភា នេះហើយ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ឱក សុគន្ធកញ្ញា និងអនាគតស្វាមី
ឱក សុគន្ធកញ្ញា និងអនាគតស្វាមី
ឱក សុគន្ធកញ្ញា និងអនាគតស្វាមី
ឱក សុគន្ធកញ្ញា ត្រូវអ្នកគាំទ្រSurprise មុនរៀបការ
ឱក សុគន្ធកញ្ញា ត្រូវអ្នកគាំទ្រSurprise មុនរៀបការ
ឱក សុគន្ធកញ្ញា ត្រូវអ្នកគាំទ្រSurprise មុនរៀបការ
ឱក សុគន្ធកញ្ញា ត្រូវអ្នកគាំទ្រSurprise មុនរៀបការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា