ម៉ិកស៊ិក៖ រូបភាពជាច្រើនសន្លឹក រួមនឹងវីដេអូឃ្លីបនៃពិធីមង្គលការមួយ ដែលត្រូវបានបង្ហោះចែកចាយលើបណ្តាញសង្គម កាលពីចុងសប្តាហ៍មុននេះ បានផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ ព្រោះតែកូនកំលោះត្រូវបានគេមើលឃើញថា មានរាងតូចល្អិតដូចកូនក្មេង ខណៈឯកូនក្រមុំជានារីពេញវ័យជំទង់។

លោក Jonathan និងភរិយា

ពិធីមង្គលការរបស់គូស្នេហ៍ប្តីប្រពន្ធថ្មីថ្មោងខាងលើនេះ ត្រូវបានរៀបចំធ្វើឡើងរយៈពេល២ថ្ងៃ ក្នុងតំបន់ Xaltianguis នាទីក្រុង Acapulco ប្រទេសម៉ិកស៊ិក។ ប៉ុន្តែផ្ទុយទៅវិញ បែរជាទទួលរងនូវពាក្យរិះគន់ជាច្រើនពីមហាជន ព្រោះតែពួកគេគិតថា កូនកំលោះនៅក្មេងនិងមិនទាន់គ្រប់អាយុ។

លោក Jonathan និងភរិយា

មិនថាយ៉ាងណា កាលពីថ្មីៗនេះ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ម៉ិកស៊ិក បានរាយការណ៍ឲ្យដឹងថា តាមពិតទៅកូនកំលោះរាងល្អិតតូចទាប (ឬកន្តឿ) ដូចកូនក្មេងរៀនថ្នាក់បឋមនេះ មានអាយុ ១៩ឆ្នាំហើយ និងមានឈ្មោះថា Jonathan ។ ប៉ុន្តែដោយសារតែ លោកមានជំងឺកម្រម្យ៉ាងតាំងពីកំណើត ទើបធ្វើឲ្យលោកមានរាងតូចទាប និងមើលទៅក្មេងជាងវ័យបែបនេះ។

លោក Jonathan និងភរិយា

វាអាចជារឿងដ៏គួរឲ្យត្រេកអរទៅវិញ ដែលលោក Jonathan អាចស្វែងរកស្នេហាពិតក្នុងជីវិតរបស់លោកឃើញ យ៉ាងមានក្តីសុខ បើទោះបីជាលោកមានរូបរាងបែបនេះក្តី។ ដូច្នេះហើយ អ្វីដែលអាចធ្វើបាននៅពេលនេះ លោក Jonathan ក៏ដូចជាមហាជនមួយចំនួនផ្សេងទៀត ដែលបានស្គាល់លោកច្បាស់ ក៏បានធ្វើការស្នើសុំគួរណាស់បញ្ឈប់ការរិះគន់ដោយគ្មានហេតុផល មកលើលោកតទៅទៀតទៅ។

លោក Jonathan និងភរិយា

គួរឲ្យដឹងផងដែរថា ពិធីមង្គលការរបស់លោក Jonathan និងភរិយារូបស្រស់ ធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី៤ ឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនផងដែរ។ យ៉ាងណាមិញ ប្រភពពុំបានទម្លាយឲ្យដឹងពីអាយុពិតភរិយារបស់លោក Jonathan ឡើយ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

លោក Jonathan និងភរិយា
លោក Jonathan និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]