ភ្នំពេញ៖ ដូចដែលប្រិយមិត្តមួយចំនួន ជ្រាបហើយថា កាលពីថ្ងៃទី១២កន្លងទៅប៉ុន្មានថ្ងៃមុននេះ គឺជាទិវាមាតាអន្តរជាតិ។ ក្នុងនោះដែរ គេសង្កេតឃើញថា តារាៗជាច្រើនបានបង្ហោះរូបភាពម្តាយ ដើម្បីសម្តែងពីការដឹងគុណរបស់ពួកគេផងដែរ។

ដោយឡែក ចំណែកឯកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា វិញ កាលពីម្សិលមិញនេះ អ្នកគាំទ្រសង្កេតឃើញថា តារាចម្រៀងរូបនេះ មិនត្រឹមតែបង្ហោះរូបជូនពរម្តាយនោះទេ ប៉ុន្តែនាងថែមទាំងនាំម្តាយរបស់ខ្លួន ដើម្បីធ្វើកម្មវិធី រម្លឹកគុណម្តាយជុំគ្រួសារ ដោយរូបនាងបានបង្ហោះរូប អមជាមួយ Captionដ៏មានន័យ ថា៖ “Happy Mother’s Day យឺតមួយថ្ងៃ ដោយសារកូនរវល់ តែកូនៗទាំងអស់ក៏មិនភ្លេចថ្ងៃពិសេសរបស់អ្នកម៉ាក់។ នេះជាក្តីសុខដែលអ្នកម្តាយគ្រប់រូបចង់បាន គឺឃើញកូនៗបានជួបជុំគ្នា បានញ៉ាំបាយជុំកូនចៅ នេះគឺជាក្តីសុខ សុភមង្គល និងទឹកចិត្តស្រលាញ់គោរពពីកូនៗនិងចៅៗទាំងអស់បានផ្តល់ជូនអ្នកម្តាយជាទីគោរពរបស់កូនៗ ជូនពរអ្នកម៉ាក់អោយមានសុខភាពល្អ មាំមួន និងសុខសប្បាយជារៀងរហូត I love my mom”

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា បើទោះជាអ្នកនាងសុគន្ធ និសា មិនសូវមានពេលទំនេរ រវល់ស្ទើរតែដក់ឃ្លាមិនរួចក៏ពិតមែន ក៏ប៉ុន្តែនាងនៅតែឆ្លៀតនាំម្តាយទៅញ៉ាំអាហារថ្ងៃពិសេស និងសម្តែងការដឹងគុណចំពោះម្តាយរបស់ខ្លួន យ៉ាងប្រពៃ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

សុគន្ធ និសា
គ្រួសាររបស់ សុគន្ធ និសា
សុគន្ធ និសា និងគ្រួសារ
សុគន្ធ និសា និងគ្រួសារ
សាររបស់ សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា