អាមេរិក៖ តារាសម្ដែង រ៉ូ ចាន់ដារ៉ា ហៅស្រីលាភ បានចាកឆ្ងាយពីវិស័យសិល្បៈអស់មួយរយៈមកហើយ ដោយសារតែនាង មានមុខជំនួញក្នុងដៃ ព្រមទាំងត្រូ​វបំពេញតួនាទី ជាភរិយាល្អនៅលើទឹកដីអាមេរិកផងដែរ។

គួរបញ្ជាក់ថា​ ស្រីលាភ បានរៀបការជាមួយម្ចាស់បេះដូង របស់នាងតាំងពីឆ្នាំ២០១៧មកម្ល៉េះ ហើយសព្វថ្ងៃនេះ នាងកំពុងមានជីវិតយ៉ាងឡូយឆាយ នៅឯអាមេរិក។ រីឯជីវិតគូ របស់តារាស្រីរូបនេះវិញ គឺមានភាពផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ គឺស្វាមីរបស់ស្រីលាភ ថ្នាក់ថ្នមនិងស្រលាញ់នាងជាខ្លាំង។

អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺ ក្រោយពីចំណងអាពាហ៏ពិពាហ៏រយៈពេល២ឆ្នាំរួចមក ស្រីលាភនិងស្វាមី ទទួលបានចំណងដៃកូនស្រីមួយ​ ដែលនឹងត្រូវសម្រាលឆាប់ៗនេះ។​ តាមរយៈគណនីហ្វេសប៊ុករបស់ តារាសម្បុរស្រអែមរូបនេះ បានបង្ហោះរូបភាពមួយសន្លឹកនៅឯមាត់សមុទ្រ អមដោយពាក្យពេចន៏ថា ខ្វះតែ៤ថ្ងៃទៀតប៉ុណ្ណោះ រូបនាង នឹងបានឃើញមុខ កូនស្រីដំបូងហើយ។ 

ប៉ុន្តែ ស្រីលាភ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសម្រស់របស់នាង នៅតែស្រស់ស្អាតដដែល មិនមានការប្រែប្រួលនោះឡើយ។ ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យប្រិយមិត្តរាល់គ្នាទន្ទឹងរង់ចាំ មើលវត្តមានកូនស្រី របស់តារារូបនេះយ៉ាងអន្ទះសារ ដោយរំពឹងក្នុងចិត្តថា កូនរបស់ស្រីលាភ នឹងមានមុខមាត់គួរឲ្យស្រលាញ់ ដូចម្ដាយជាក់ជាមិនខាន៕

រ៉ូ ចាន់ដារ៉ា ហៅ ស្រីលាភ
ស្រីលាភ និងស្វាមី
ស្រីលាភ និងស្វាមី
ស្រីលាភ
ស្រីលាភ និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]