ភ្នំពេញ៖ កាលពីថ្មីៗនេះ  គណនីហ្វេសប៊ុកផ្លូវការ របស់តារាសម្ដែងស្រីសមត្ថភាពពេញខ្លួន ស៊ីន យូប៊ីន បានបង្ហោះរូបភាព និងវីដេអូជាច្រើន ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងទិដ្ឋភាពក្នុងថ្ងៃខួបកំណើតរបស់នាង ។

លើសពីនេះទៅទៀតនោះគឺ តារាសម្ដែងវ័យក្មេងរូបនេះ បានសរសេរនៅក្នុងការបង្ហោះនោះថា៖«ជាង20ឆ្នាំមកនេះ មិនដែលបានធ្វើខួបចំថ្ងៃរបស់ខ្លួនឡើយ ព្រោះតែ ព្រះសង្ឃបានប្តូរថ្ងៃកំណើតអោយតាំងពីក្មេង ព្រោះអីជាក្មេងដែលកើតមកមានបាតុភូតចម្លែកច្រើនពេក តែឆ្នាំនេះសុំឆ្លងខួបកំណើតចំថ្ងៃរបស់ខ្លួនម្តងណាច៎ា Thank my sweet family for this surprise អរគុណដល់អ្នកចូលដៃចូលជើងផង ច៎ា»

ក្រៅពីទិដ្ឋភាព ពោរពេញទៅដោយស្នាមញញឹមនោះ គេសង្កេតមានការ Surprise នំខួបកំណើតពីសំណាក់ក្រុមគ្រួសាររបស់ កញ្ញា ស៊ីន យូប៊ីន ថែមទៀតផងពិតជាមានសុភមង្គលខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំ ស៊ីន យូប៊ីន តែងតែធ្វើពិធីខួបកំណើត ក្នុងខែមិថុនា មិនមែនខែឧសភានោះទេ ព្រោះនាង ត្រូវតែធ្វើតាមព្រះសង្ឃ ដើម្បីជួយឲ្យជីវិតនាងល្អប្រសើរ ដោយសារតែខែពិតដែលនាងកើត តែងតែជួបរឿង ឬបញ្ហាស្មុគស្មាញច្រើនពេក៕

តោះដើម្បីជ្រាបច្បាស់ទៅ ទស្សនារូបភាពទាំងអស់គ្នា៖ 

កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន