អេស្បា៉ញ៖ បើយោងតាមរបាយការណ៍មួយបានឱ្យដឹងថា Real Madrid នឹងចុះកិច្ចសន្យានាំយកកីឡាករ Eden Hazard ពី Chelsea ក្នុងតម្លៃ ១០០លានអឺរ៉ូ ហើយពេលវេលាប្រកាសជាផ្លូវការនឹងធ្វើឡើងក្រោយបញ្ចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Europa League រដូវកាលនេះតែម្តង។ របាយការណ៍ដដែលនេះបានបញ្ជាក់ថា កិច្ចសន្យានេះនឹងកើតមានឡើងដោយចៀសមិនផុត ព្រោះទំនាក់ទំនងរវាងសាមីខ្លួនផ្ទាល់ រួមនឹងគ្រូបង្វឹករបស់ Real Madrid គឺលោក Zinedine Zidane។ យ៉ាងណាក្តី ព័ត៌មាននៃការលេចឮការចង់បាន Hazard ពីសំណាក់ក្លិប Real Madrid បានកើតមានតាំងពីអំឡុងខែកុម្ភៈមកម្ល៉េះ ខណៈដែល Hazard ផ្ទាល់ក៏ធ្លាប់បានបង្ហើបថា រូបគេបានធ្វើការសម្រេចចិត្តរួចហើយចំពោះអនាគតក្លិបដែលគេនឹងបន្តនាពេលខាងមុខ។

កីឡាករ Eden Hazard
អ្នកគាំទ្រក្លិប Real Madrid

ជាក់ស្តែង រូបគេក៏តែងតែសរសើរចំៗអំពីការដឹកនាំរបស់លោក Zidane ហើយចំណុចនេះហើយដែលគេជឿជាក់ថា Hazard ពិតជានឹងចូលរួមជាមួយក្លិបយក្សអេស្ប៉ាញមួយនេះពិតប្រាកដមែន។ ដោយឡែកកាលពីថ្ងៃអាទិត្យកន្លងទៅ បន្ទាប់ពីបញ្ចប់សប្តាហ៍ចុងក្រោយនៃពានរង្វាន់ Premier League កីឡាករសញ្ជាតិប៊ែលហ្សិករូបនេះក៏បានបញ្ជាក់ដែរថា “ក្លិប Chelsea បានទទួលដំណឹងការសម្រេចចិត្តរបស់គេរួចហើយ”។

ដោយឡែក Marca ក៏បានរាយការណ៍ដែរថា ភាគីទាំងអស់បានព្រមព្រៀងគ្នារួចរាល់ហើយចំពោះការចុះកិច្ចសន្យាផ្ទេរកីឡាកររូបនេះ ដោយកីឡាករ Eden Hazard នឹងត្រូវចុះកិច្ចសន្យារយៈពេល ៦ឆ្នាំ ជាមួយ Real Madrid៕ 

កីឡាករ Eden Hazard
កីឡាករ Eden Hazard

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]