ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាសម្តែងស្រី លីឈី បានរៀបការជាមួយនឹងស្វាមី កាលពីប៉ុន្មានថ្ងៃមុននេះ ដែលមានភ្ញៀវកិត្តិយសជាច្រើនបាននាំគ្នាចូលរួមអបអរជាច្រើន ស្របពេលដែលនាងមានប្រជាប្រិយភាពខ្លាំងលើបណ្តាញសង្គម ក្រោយបានបញ្ចេញវីដេអូស្វីតៗកំប្លែងៗនាង និងស្វាមី។

ក្រោយពីរៀបការបានប៉ុន្មានថ្ងៃឃើញថា តារាស្រីរូបនេះក៏បានបង្ហាញជីវិតគ្រួសារដ៏មានសុភមង្គលជាមួយនឹងស្វាមី និងតែងតែបង្ហោះវីដេអូប្លែកៗជាច្រើន ស្វីតយ៉ាងគួរឲ្យសរសើរ។ ជាក់ស្តែងកាលពីពេលម្សិលមិញនេះ វីដេអូមួយរបស់នាង បាន​ចែកចាយពេញបណ្តាញសង្គម ក្រោយបានSurprise កាដូមុនថ្ងៃខួបកំណើត ទៅកាន់ស្វាមីជាទីស្រលាញ់។

ដោយក្នុងនោះ នាងបានធ្វើការរៀបចំកាដូ យ៉ាងល្អ ជាមួយនឹងការវេចខ្ចប់ជាច្រើនជាន់ ធ្វើឲ្យស្វាមីរំភើបយ៉ាងខ្លាំង នៅពេលដែលបើកឃើញក្បាលខ្សែក្រវាត់ដាំពេជ្រមួយ ដ៏មានតម្លៃថ្លៃមិនធម្មតា។

តាមរយៈសកម្មភាពដ៏មានសុភមង្គលបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនពិតជា រំភើបជំនួសគូស្វាមីភរិយាថ្មីថ្មោងមួយគូនេះតែម្តង ដែលតែងតែផ្អែមល្ហែមនឹងគ្នាសឹងគ្រប់ពេលតែម្តង៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

តារាសម្តែងលីឈី និងស្វាមី
តារាសម្តែងលីឈី និងស្វាមី
តារាសម្តែងលីឈី និងស្វាមី
លីឈី Surprise កាដូស្វាមី
លីឈី Surprise កាដូស្វាមី
កាដូ លីឈី Surprise ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]