កូរ៉េខាងត្បូង៖ មិនថា មានតារាក្មេងៗ និងជំនាន់ក្រោយ បានប្រឡូកក្នុងវិស័យសិល្បៈជាបន្តបន្ទាប់ក៏ដោយ ក៏មិនអាចយកឈ្នះ តារាស្រីដែលមានទេពកោសល្យ ដូចនាង Jeon Ji Hyun បាននោះដែរ។

ជាក់ស្តែង បើទោះបីជា នាងមានវ័យកាន់តែជ្រេ ទៅមុខបន្តិចម្តងៗក៏ដោយ ក៏រូបនាង នៅតែទទួលបានប្រជាប្រិយភាពដដែល។ ការដែល នាង មានមុខមាត់នៅក្នុងវិស័យសិល្បៈខ្លាំងបែបនេះ ក៏ព្រោះតែ រូបសម្រស់ សមត្ថភាព និងអមជាមួយនឹង ស្ទាយ៍លេងខ្លួនរបស់នាងផងដែរ។

ប៉ុន្តែ ក្នុងនោះ Jeon Ji Hyun ក៏មានអាថ៌កំបាំង សម្រាប់ខ្លួនឯង ក្នុងការធ្វើខ្លួនឯង មានភាពចាប់អារម្មណ៍ និងលេចធ្លោ នៅក្នុងភ្នែកមហាជន។ ហើយក៏មិនសូវមានអ្នកណាចាប់អារម្មណ៍នោះទេ ថាមានអ្វីនៅក្នុងនោះ។

មានអ្វីខ្លះ ដែលនាងបង្កប់ក្នុងសម្រស់របស់នាង? 

Jeon Ji Hyun

១) ខោអាវរបស់នាង មិនមានភាពសាមញ្ញ៖ ទោះជាឈុតថ្លៃយ៉ាងណា ក៏នាងមិនចូលចិត្ត ការឌីហ្សាញ បែបស្មុគស្មាញ ដែលនាំឲ្យនាង ឃើញចាស់ទ្រុឌទ្រោមនោះទេ ដូច្នេះវិធីដែលល្អសម្រាប់នាង គឺនាងជ្រើសរើសសាច់ក្រណាត់ បែបលាតៗ សាមញ្ញ មិនមានការតុបតែង ឬមានក្រឡាពិបាកភ្នែកមើល។

ចំណុចនេះ មើលទៅ រាងខុសគេបន្តិច តែរូបនាង ក៏អាចជាតារាម្នាក់ ចូលចិត្តសាច់ក្រណាត់បែបធម្មតាៗ ជាជាងម៉ូតរញ៉េរញ៉ៃ។

ស្ទាយ៍សម្លៀកបំពាក់របស់នាង
ស្ទាយ៍សម្លៀកបំពាក់របស់នាង

២) ខោចង្កេះតូច ជើងធំ ជាអាវុធដ៏សំខាន់៖ ភាគច្រើន គេតែងតែឃើញនាង តែងខ្លួនបែបនេះ ព្រោះថា ឃើញនាងហាយសូរខ្លាំង ជាពិសេស នាងតែងបន្ថែមជាមួយនឹងស្បែកជើង កែងរបស់នាង ជាញឹកញាប់ រាល់ស្លៀកឈុតនេះ។ ក្នុងនោះ នៅពេលនាង ស្លៀកខោជើងធំៗ នាងតែងជ្រើសជាមួយនឹង អាវធំ ឬក៏អាវបែបរលុងៗ។

ស្ទាយ៍ខោជើងធំរបស់នាង
ស្ទាយ៍ខោជើងធំរបស់នាង

៣) វែងតា ជាជម្រើសនាង៖ នាងជាតារាម្នាក់ ដែលចូលចិត្តវែនតា ខ្លាំង មិនថាទៅណាក៏ដោយ ព្រោះថា វាជួយធ្វើឲ្យ នាងមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង និងមានភាពលេចធ្លោ បន្ថែមជាងមុន៕

មិនថាទៅណា នាងតែងតែពាក់វែនតា
មិនថាទៅណា នាងតែងតែពាក់វែនតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]