ថៃ៖ យូរឆ្នាំណាស់មកហើយ ដែលតារាសម្តែងប្រុស លោក Por បានលាចាកលោក ចោលប្រពន្ធកូនតូច ទាំងក្តីអាលោះអាល័យយ៉ាងខ្លាំង។ ជាពិសេស ការស្លាប់របស់លោក ក៏បានធ្វើឲ្យ ហ្វេនមានការសោកស្តាយ និងរន្ធត់ចិត្តខ្លាំងផងដែរ។

ប៉ុន្តែបើងាកមើលទឹកចិត្តប្រពន្ធ នាងVanda បើទោះបីស្វាមី បានស្លាប់ចោលនាងយូរឆ្នាំក៏ដោយ ក៏នាង នៅតែនឹកនា និងតែងតែនិយាយពីស្វាមី ប្រាប់ទៅកាន់កូនស្រីនាងជារឿយៗ។

អ្វីដែលកាន់តែក្តុកក្តួលទៀតនោះ Vanda បានបង្ហោះរូបថតសន្លឹក នៅក្នុងបណ្តាញសង្គម ព្រោះកាលពីប៉ុន្មានថ្ងៃមុន ជាថ្ងៃគម្រប់ខួបនៃក្តីស្រលាញ់របស់នាង និងស្វាមី។ បើទោះបីជា នាងលែងមានស្វាមី ឆ្លងថ្ងៃពិសេសជាមួយគ្នា ក៏រូបនាង នៅតែចងចាំថ្ងៃនោះ មិនភ្លេចនោះទេ ដោយសារតែក្តីស្រលាញ់ ដែលនាងមានទៅកាន់ស្វាមី ជ្រាលជ្រៅខ្លាំង ដូច្នេះយូរឆ្នាំប៉ុណ្ណា ក៏គ្មានថ្ងៃប្រែ និងមិនអាចបំភ្លេចបាននោះទេ៕

Vanda និងកូនស្រី
កូនស្រីនាង
កូនស្រីនាង
នាង បង្ហោះរូបថតមួយនេះ ចូលក្នុងបណ្តាញសង្គម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]