កូរ៉េខាងត្បូង ៖ ក្នុងនាមជាអ្នកហ្វឹកហាត់ម្នាក់ របស់កម្មវិធី PRODUCE X 101 មនុស្សជាច្រើន មានការងឿងឆ្ងល់យ៉ាងខ្លាំងថា តើកត្តាអ្វីទៅ ដែលជម្រុញឲ្យ Lee Eugene ចាប់ផ្តើមមានការតាំងចិត្ត ចង់ក្លាយជាអ្នកហ្វឹកហាត់ ដើម្បីមានឱកាសបង្ហាញខ្លួនជាតារាល្បី?

ឥឡូវនេះ ចម្លើយទាំងអស់របស់ Lee Eugene ត្រូវបានបង្ហាញឡើង នៅក្នុងវគ្គចុងក្រោយបំផុត នៃកម្មវិធី PRODUCE X 101។ 

អ្នកហ្វឹកហាត់ដ៏ឆ្នើមម្នាក់គឺ Lee Eugene បានបង្ហាញថា ហេតុផលដំបូង ដែលធ្វើឲ្យរូបលោក មានក្ដីសុបិន ចង់ក្លាយជាតារា នោះក៏ព្រោះតែ D.O. សមាជិកក្រុមចម្រៀង EXO។ 

ពេលដំបូងបង្អស់ដែលលោកបាន ទស្សនាការសម្ដែងរបស់ D.O. នៅក្នុងរឿង Swing Kids ធ្វើឲ្យលោកទទួលបាន ការបំផុសគំនិត។ ជាក់ស្ដែង Lee Eugene បានបង្ហាញថា លោកចង់ក្លាយជាតារាចម្រៀង និងតារាសម្ដែងផងដែរ។ 

ដូច្នេះហើយ លោកបានចាប់ផ្ដើមសាកល្បង ជាមួយនឹងការប្រកួត ដើម្បីមានឱកាសបានបង្ហាញ ទេពកោលស្យ។

ក្រុមអ្នកគាំទ្រជាច្រើន បានបង្ហាញការចាប់អារម្មណ៍ ចំពោះរូបលោក ថែមទាំងបានបង្ហោះសារជូនពរដល់ Lee Eugene យ៉ាងច្រើនទៀតផង។

ក្នុងនោះដែរ Lee Eugene គឺកំពុងស្ថិតនៅលំដាប់ទី៧ ហើយ នៅក្នុងកម្មវិធី PRODUCE X 101 សម្រាប់វគ្គទី១ នេះ៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Lee Eugene
រូបភាព Lee Eugene
រូបភាព Lee Eugene
រូបភាព D.O
រូបភាព D.O

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]