កូរ៉េខាងត្បូង ៖ វាមានរយៈពេលជិត ២០ខែហើយដែល Taecyeon សមាជិកក្រុម 2PM បានទៅចូលរួម បំពេញភារកិច្ចយោធារបស់លោក ដែលនឹងរំសាយចេញ នៅថ្ងៃទី ១៦ ខែឧសភាឆ្នាំ ២០១៩ ខាងមុខនេះ។

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន 51K ដែលជាក្រុមហ៊ុនគ្រប់គ្រង តារាប្រុស Taecyeon ទើបតែបានលើកឡើងថា ឆាប់ៗនេះ នៅពេលដែលភារកិច្ចបានបញ្ចប់ Taecyeon នឹងត្រលប់មក ផ្សព្វផ្សាយចម្រៀងឡើងវិញ ក្នុងនាមជាសមាជិកក្រុម 2PM ថែមទាំងបន្តការងារជា តារាសម្ដែងដូចកាលពីមុន។

ភ្នាក់ងាររបស់លោក បានបន្តថា ពួកគេនឹងព្យាយាម ជួយជម្រុញលោក សម្រាប់ការផ្សព្វផ្សាយចម្រៀងថ្មីៗ របស់ក្រុម 2PM ដែលអាចនឹងចាប់ផ្ដើម នៅចុងឆ្នាំនេះ។ ពួកគេក៏បានបង្ហាញ ការខិតខំប្រឹងប្រែង យ៉ាងខ្លាំងផងដែរ ជួយដើម្បីសម្រួលដល់ កាលវិភាគការងាររបស់ Taecyeon៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Taecyeon
រូបភាព Taecyeon
រូបភាព Taecyeon
រូបភាព Taecyeon
រូបភាព 2pm

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]