ភ្នំពេញ៖ នាយ ចឺម ដែលជាតារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ ទទួលបានភាពជោគជ័យខ្លាំង ក្នុងអាជីពសិល្បៈរបស់ខ្លួន។ មួយរយៈនេះ តារារូបនេះ មមាញឹកក្នុងការចេញទៅច្រៀងតាមប្រទេសក្រៅ និងទទួលច្រៀងតាមពិធីមង្គលការជាដើម។

ហេតុនេះហើយ ធ្វើឲ្យជីវិតរបស់នាយ ចឺម ឡើងកូដខ្លាំង គឺមានភាពឡូយឆាយជាងមុន ថែមទាំងប្ដូររថយន្តថ្មី និងកំពុងសាងសង់ វីឡាមួយដ៏ធំទៀតផង។

ស្រាប់តែថ្មីៗនេះ តាមរយៈគណនីហ្វេសប៊ុករបស់លោក បានបង្ហោះនូវរូបភាពផ្ទះមួយដ៏ស្កឺមស្កៃ ដែលមើលទៅការសាងសង់ បានបញ្ចប់ស្ទើរតែទាំងស្រុងទៅហើយ។ គួរបញ្ជាក់ផងដែរថា ផ្ទះវីឡាដ៏ធំរបស់ នាយ ចឺម មួយនេះបានចំណាយទឹកប្រាក់លើការសាងសង់ អស់ប្រហែល២០ម៉ឺនដុល្លារឯណោះ។ 

ចំពោះរូបរាងផ្ទះខាងក្រៅ មើលទៅស្រស់ស្អាត និងទាក់ទាញគួរឲ្យចង់រស់នៅខ្លាំងណាស់។ ប៉ុន្តែ យ៉ាងណាមិញ នាយ ចឺម ​មិនទាន់បង្ហើបពីថ្ងៃ ដែលគ្រោងនឹងធ្វើពិធីឡើងផ្ទះ ដែលជាញើសឈាមផ្ទាល់របស់លោក នៅឡើយទេ៕

ផ្ទះថ្មីរបស់នាយ ចឺម
ផ្ទះថ្មីរបស់នាយ ចឺម
នាយ ចឺម
នាយ ចឺម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម