កូរ៉េខាងត្បូង៖ កាលពីព្រឹកមិញនេះ ផលិតកម្មដ៏ធំក្នុងប្រទេសកូរ៉េ JYP Entertainment បានបញ្ចេញសេចក្តីប្រកាសផ្លូវការទាក់ទងនឹងក្រុមនារីទើបតែចេញថ្មី ITZY អំពីការ Comeback របស់ពួកគេ។

ក្នុងនោះដែរ ផលិតកម្មបានប្រកាសថា៖ “វាជារឿងពិតប្រាកដណាស់ ដែលថាក្រុម ITZY នឹងវិលមកវិញ ក្នុងខែសីហា នារដូវក្តៅនេះ ហើយពួកយើងកំពុងរៀបចំ Album របស់ពួកគេ ក៏ប៉ុន្តែចំពោះថ្ងៃ Comeback ជាក់លាក់ ពួកយើងមិនទាន់កំណត់បាននោះទេ ហើយពួកយើងនឹងបញ្ជាក់ជាថ្មីម្តងទៀតនៅពេលក្រោយ

គួររម្លឹកផងដែរថា ក្រុម ITZY បានទទួលភាពជោគជ័យយ៉ាងខ្លាំង នៅពេលដែលពួកគេលេចមុខក្នុងវិស័យ Kpop ជាលើកដំបូងជាមួយបទចម្រៀងមានចំណងជើងថា “Dalla Dalla”។ ហើយអ្វីដែលពិសេសនោះ បទចម្រៀងមួយបទនេះ ក៏ក្លាយជាបទ Debut ដែលមានចំនួនអ្នកចូលមើលលឿនជាងគេ រហូតដល់ ១០០ លានដង ក្នុងរយៈ ពេលដ៏ខ្លីផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ITZY
ITZY
ITZY
ITZY

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]