ភ្នំពេញ៖ បទចម្រៀងមានអត្ថន័យ ចាក់ដោតដួងចិត្តមួយបទ ចំណងជើងថា «ងោះ» ដែលជាការបកស្រាយពីតារាចម្រៀង Original Song លោក ណាធូ និងជាស្នាដៃនិពន្ធទំនុកច្រៀងដោយ សោម ដូរ៉េ ព្រមទាំងនិពន្ធបទភ្លេងថ្មីដោយ ណូលី កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីហ្វេន។

បន្ទាប់ពីបានបញ្ចេញនូវ OFFICIAL LYRIC កាលពីពាក់កណ្តាលឆ្នាំ ២០១៨ កន្លងមក ពេលនេះបទ «ងោះ» របស់តារាចម្រៀងលោក ណាធូ ក៏ត្រៀមនឹងចេញជា MV ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុននេះ លោក ណាធូ ក៏បានបញ្ចេញនូវ Teaser1 ដែលបង្ហាញពីទស្សនីយភាពទាក់ទាញចិត្តអ្នកគាំទ្រមិនតិចនោះទេ ដោយមានការសម្តែងពី លោកផ្ទាល់តែម្តងក្នុងសម្លៀកបំពាក់បុរាណខ្មែរយើងជាងោះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត និងទន្ទឹង រង់ចាំមើលការចេញFull MV ផងដែរ។

របាំខ្មែរ ក្នុងបទ«ងោះ»

មុននេះបន្តិច MV បទ«ងោះ» ក៏បានចេះជាផ្លូវការហើយ ដែលក្នុងនោះក៏មានការបញ្ចូលទាំងក្បាច់រាំបុរាណ និងសហសម័យរបស់ខ្មែរយើង បញ្ចូលគ្នាថែមទៀតផង មើលហើយព្រឺរោម។ ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះគឺ ក៏មានការចូលរួមសម្តែងបង្ហាញពីតន្ត្រីករបុរាណខ្មែរល្បីឈ្មោះ ដែលនឹងបង្ហាញពីបទភ្លេងដ៏គ្រលួចចេញពីឧបករណ៍ទ្រសោរខ្មែរយើង ដែលស្ទើរតែបាត់បង់រូបរាងទៅហើយនាពេលបច្ចុប្បន្ននេះថែមទៀត។

ថ្លែងទាំងអារម្មណ៍រំភើបលោក ផន ចំរើន តន្រ្តីករបុរាណផ្នែកទ្រសោរ ថាលោកពិតជាមានចិត្តសប្បាយរីករាយខ្លាំងណាស់ដែលបានលើកបង្ហាញពីអត្តសញ្ញាណរសជាតិតន្រ្តីបែបខ្មែរក្នុងបទ «ងោះ» ហើយលោក និងលោក ណាធូ ព្រមទាំងអ្នកមានចំណែកចូលរួមផលិត MV បទនេះឡើងមានសង្ឃឹមយ៉ាងមុតមាំថាពិតជាការគាំទ្រខ្លាំងពីទស្សនិកជន និងកូនខ្មែរទាំងអស់គ្នា ដែលស្រលាញ់ និងលើកស្ទួយវប្បធម៌ខ្មែរ។

តាមរយៈFull MV ដែលបានចេញនេះដែរ បានធ្វើឲ្យអ្នកទស្សនាជាច្រើនពេញចិត្ត និងសរសើរជាមួយនឹងស្នាដៃរបស់កូនខ្មែរ ដែលបានផលិត ឬបង្កើតនូវបទចម្រៀង និងMV ដែលល្អបែបនេះ ថែមទាំងមានការបូកផ្សំការថែរក្សា និងលើកស្ទួយដល់វប្បធម៌ខ្មែរផងដែរ។ ជាពិសេស គ្រាន់តែចេញមិនបានប៉ុន្មានផង ស្រាប់តែមានសន្ទុះនៃការគាំទ្រខ្លាំង ពីមហាជនតែម្តង៕

កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

លោកណាធូ
របាំសហសម័យក្នងបទ«ងោះ»
របាំសហសម័យក្នងបទ«ងោះ»
របាំខ្មែរក្នងបទ«ងោះ»
របាំខ្មែរក្នងបទ«ងោះ»
របាំខ្មែរក្នងបទ«ងោះ»
លោកណា ធូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]