ភ្នំពេញ៖ នាព្រឹកនេះដែរ ប្អូនប្រុសធុច សាលិ ដែលអាចនិយាយ១៥ភាសាដ៏ល្បីកក្រើកទទួលបានការចាប់អារម្មណ៍ជាច្រើនប្រទេស នឹងចេញដំណើរទៅសិក្សានៅប្រទេសចិន អស់ពេលជាច្រើនឆ្នាំហើយ។

ហេតុដូច្នោះហើយ ទើបធ្វើឲ្យគ្រួសារទាំងមូលពិតជាទប់អារម្មណ៍មិនចង់បាននោះទេ ក្នុងការឃ្លាតឆ្ងាយពីកូនប្រុសជាទីស្រលាញ់ដែល ធ្លាប់រស់នៅជាមួយគ្នាអស់ពេលជាច្រើនឆ្នាំ ទ្រាំតស៊ូលំបាកជាមួយគ្នា ក៏ប៉ុន្តែដោយសារតែចំណេះវិជ្ជាទើបធ្វើឲ្យប្អូនប្រុសត្រូវឃ្លាតពីគ្រួសារបែបនេះ។

តាមរយៈវីដេអូមួយបានធ្វើឲ្យ អ្នកទស្សនាក្តុកក្តួលនៅក្នុងចិត្តយ៉ាងខ្លាំង ក្រោយក្រុមគ្រួសាររបស់ប្អូនប្រុស បានបង្ហាញសកម្មភាព យំសោក អោបគ្នា បង្ហាញក្តីស្រលាញ់ដោយក្តីមិនចង់ឃ្លាតចេញពីកូនតូចរបស់ខ្លួន ដែលត្រូវទៅសិក្សានៅក្រៅប្រទេស សឹងតែគ្មានពេលមកលេងម្តង។

ទឹកចិត្តអ្នកម្តាយ ក៏ដូចជាឪពុកនិងក្រុមគ្រួសារទាំងមូល បានបង្ហាញចេញជាមួយនឹងទឹកភ្នែកដែលបានស្រក់មក ធ្វើឲ្យអ្នកនៅជុំវិញនោះក៏សឹងតែទប់អារម្មណ៍នៅក្នុងចិត្ត មិនចង់ជាប់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ប្អូនប្រុសធុច សាលិ
ប្អូនប្រុសធុច សាលិ
ប្អូនប្រុសធុច សាលិ
ប្អូនប្រុសធុច សាលិ
ធុច សាលិ ចេញទៅក្រៅប្រទេសព្រឹកនេះ
ធុច សាលិ ចេញទៅក្រៅប្រទេសព្រឹកនេះ
ធុច សាលិ ចេញទៅក្រៅប្រទេសព្រឹកនេះ
ធុច សាលិ ចេញទៅក្រៅប្រទេសព្រឹកនេះ
ធុច សាលិ ចេញទៅក្រៅប្រទេសព្រឹកនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]