កាណាដា៖ ខណៈពេលនេះ តារាចម្រៀងដ៏មានប្រជាប្រិយភាពប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា កំពុងតែនៅប្រទេសកាណាដា ដើម្បីសម្តែងការប្រគំតន្ត្រីផ្ទាល់ខ្លួន ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅទីនោះទស្សនា។

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះវិញ កញ្ញា មាស សុខសោភា បានបង្ហោះរូបប៉ុន្មានសន្លឹក នៅលើហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនបង្ហាញសកម្មភាពនៅបរទេស ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញសម្លៀកបំពាក់របស់តារាស្រីរូបនេះ ស៊ិចស៊ី ស្ទើរតែធ្វើឲ្យអ្នកគាំទ្រឈាមច្រមុះទៅហើយ។

ទោះជាយ៉ាងណាក្តី នេះមិនមែនជាលើកទីមួយដែលកញ្ញា មាស សុខសោភា ស្លៀកពាក់ស៊ិចស៊ីនោះទេ ក៏ប៉ុន្តែសម្រាប់ឈុតសម្លៀកបំពាក់របស់នាងម្តងនេះ ក៏ស៊ិចស៊ីមិនចាញ់ឈុតមុនៗនោះដែរ។

ម៉្យាងវិញទៀត ទន្ទឹងនឹងការចាប់អារម្មណ៍សម្លៀកបំពាក់ស៊ិចស៊ីដល់ថ្នាក់ឃើញអាវក្នុងរបស់នាង អ្នកគាំទ្រក៏ចាប់អារម្មណ៍រ៉ូបពណ៌ខ្មៅ ដែលនាងស្លៀកយ៉ាងស្អាត មួយឈុតដ៏គួរឲ្យទាក់ទាញផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា នៅកាណាដា
មាស សុខសោភា នៅកាណាដា
មាស សុខសោភា នៅកាណាដា
មាស សុខសោភា នៅកាណាដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា