អង់គ្លេស៖ ប្រិយមិត្តទាំងអស់បានដឹងហើយថា Manchester City បានក្លាយជាម្ចាស់ពានរង្វាន់ English Premier League សាជាថ្មីនារដូវកាលនេះ ក្រោយពីយកឈ្នះ Brighton នៅកីឡដ្ឋាន AMEX Stadium។

យ៉ាងណាមិញ នេះជាលើកទី៤ហើយសម្រាប់ប្រវត្តិសាស្ត្ររបស់ Man City ដែលបានឈ្នះពានរង្វាន់លីគកំពូលរបស់អង់គ្លេស។ ទិដ្ឋភាពដ៏រីករាយរបស់ក្រុមការងារ គ្រូបង្វឹក កីឡាករ រួមទាំងអ្នកគាំទ្ររបស់ Man City ទាំងអស់គ្នា បានបង្ហាញពីក្តីរំភើបនិងរីករាយយ៉ាងខ្លាំង ក្នុងនាមជាក្លិបដែលការពារជើងឯក និងឈ្នះពានលីគកំពូលនារដូវកាលថ្មី។

Manchester City ម្ចាស់ជើងឯក Premier League 2018/2019
Manchester City ម្ចាស់ជើងឯក Premier League 2018/2019

Manchester City ធ្លាប់ឈ្នះពានរង្វាន់លីគកំពូលអង់គ្លេសចំនួន ៤រដូវកាលរួមមាន រដូវកាល ២០១១/២០១១, ២០១៣/២០១៤, ២០១៧/២០១៨ និងរដូវកាល ២០១៨/២០១៩នេះផ្ទាល់តែម្តង។ ក្រៅពីបញ្ចប់ភារកិច្ចក្នុងពានរង្វាន់ Premier League ហើយ ក្លិប Manchester City នៅមិនទាន់អាចសម្រាកបាននៅឡើយទេ ដោយនៅត្រៀមប៉ះជាមួយ Watford នៅវគ្គផ្តាច់ព្រ័ត្រពាន FA Cup ជាបន្ត នាថ្ងៃទី ១៨ ខែឧសភាខាងមុខនេះ៕

សូមទស្សនាវីដេអូទិដ្ឋភាពនៃការឈ្នះពាន Premier League របស់ Man City នៅខាងក្រោម៖

Manchester City ម្ចាស់ជើងឯក Premier League 2018/2019
Manchester City ម្ចាស់ជើងឯក Premier League 2018/2019
Manchester City ម្ចាស់ជើងឯក Premier League 2018/2019

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]