ភ្នំពេញ៖កាលពីម្សិលមិញនេះ មានតារាប្រុសស្រីជាច្រើនដួង បានធ្វើការបង្ហាញ​ក្តីស្រលាញ់ទៅកាន់អ្នកម្តាយជាទីស្រលាញ់ នៅក្នុងថ្ងៃទិវាមាតាពិភពលោក លើបណ្តាញសង្គមជាច្រើនជាបន្តបន្ទាប់ យ៉ាងគួរឲ្យសរសើរ និងជាគំរូដ៏ល្អ១។

ដោយឡែកបើក្រឡេកទៅមើលក្រុមគ្រួសាររបស់ តារាកំប្លែងគ្រត វិញ កូនៗជាទីស្រលាញ់របស់នាងប៉ុន្មាននាក់បានធ្វើការបង្ហាញក្តីស្រលាញ់ចំពោះអ្នកមានគុណ ដោយបាននាំគ្នាធ្វើការSurprise ជាមួយនឹងនំខេក និងកាដូកាបូប ប្រេនម៉ាកល្បីមួយ។

តាមរយៈសកម្មភាពរបស់កូនៗ បានធ្វើឲ្យអ្នកម្តាយរូបនេះ សម្រក់ទឹកភ្នែកដោយក្តីរំភើប និងសប្បាយនៅក្នុងចិត្តយ៉ាងខ្លាំង ដែលបានឃើញទឹកចិត្តដ៏ល្អរបស់កូនៗរបស់ខ្លួន បានធ្វើបែបនេះនៅក្នុងថ្ងៃដ៏ពិសេសសម្រាប់នាងផងដែរ។

ជាមួយគ្នានេះដែរ ក្រោយពីបានទស្សនានេះដែល អ្នកគាំទ្រសឹងតែរំភើបជំនួសនាងទៅហើយ ដែលមានកូនៗដែលល្អតែងតែស្រលាញ់ម្តាយ មិនថាថ្ងៃធម្មតា ឬក៏ទិវាមាតាពិភាពលោកនោះទេ មើលទៅពិតជាគួរឲ្យសរសើរតែម្តង៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

តារាកំប្លែងគ្រត
តារាកំប្លែងគ្រត
តារាកំប្លែងគ្រត
តារាកំប្លែងគ្រត និងស្វាមី
តារាកំប្លែងគ្រត ត្រូវកូនៗSurprise
តារាកំប្លែងគ្រត ត្រូវកូនៗSurprise
តារាកំប្លែងគ្រត ត្រូវកូនៗSurprise
តារាកំប្លែងគ្រត ត្រូវកូនៗSurprise
តារាកំប្លែងគ្រត ត្រូវកូនៗSurprise

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាងគ្រត តារាកំប្លែង