ថៃ៖ បើនិយាយពីការផាត់មុខ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សុភាពនារីគ្រប់រូប ព្រោះអាចបិទបាំងនូវចំណុចខ្វះខាត នៅលើផ្ទៃមុខបាន។ ជាពិសេស តារាស្រីនានា មិនដែលភ្លេចការ Make up នោះឡើយ​ គឺដើម្បីលើកសម្រស់ របស់ពួកគេឲ្យកាន់តែមានភាពទាក់ទាញ​ មួយកម្រិតទៀត។

ចំពោះតារាចម្រៀងស្រី ជនជាតិថៃដ៏ល្បី កញ្ញា Zani​ ដែលមានសម្លេងពិរោះ និងមុខមាត់ដ៏ស្រស់ស្អាតទៀតនោះ គឺនិយមការផាត់មុខជានិច្ច ដែលគេម្របានឃើញមុខមាត់ពិតរបស់នាងណាស់ ជាហេតុធ្វើឲ្យមហាជន ទន្ទឹងចង់ដឹងយ៉ាងខ្លាំង។

ស្រាប់តែថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ បានបង្ហោះរូបភាពមួយសន្លឹក ដោយមិនមានការផាត់មុខនោះឡើយ។ អ្វីដែលធ្វើឲ្យអ្នករាល់គ្នា មានការភ្ញាក់ផ្អើលខ្លាំងនោះ គឺសម្រស់របស់នាង ស្រស់ស្អាតមិនចាញ់ពេល ដែលមានការMake Upនោះឡើយ។

ម៉្យាងទៀត បើនិយាយពីសាច់មុខរបស់់Zani វិញគឺមិនខុសគ្នា ពីពេលដែលនាងប្រើប្រាស់ផលិតផលដើម្បីបិតបាំងនោះទេ គឺមានសភាពសរលោង មិនមានស្នាម និងមុនសោះឡើយ។ ក្រោយពីឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្ររបស់នាង លាន់មាត់សរសើរមិនដាច់ពីមាត់នោះទេ៕

Zani
Zani
Zani
Zani
Zani
Zani

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]