ចិន៖ កាលពីថ្ងៃសុក្រ ទី១០ ខែឧសភាកន្លងទៅនេះ នៅក្នុងពិធីជប់លៀងប្រចាំឆ្នាំលើកទី១៥ របស់ក្រុមហ៊ុន Alibaba លោក Jack Ma បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោកបាននិយាយប្រាប់បុគ្គលិក ឱ្យគួរចំណាយពេលរួមភេទយ៉ាងហោចណាស់ក៏ ៦ដងក្នុងមួយសប្តាហ៍។

គួររម្លឹកផងដែរថា លោកធ្លាប់មានបញ្ហានិងត្រូវបានមហាជនធ្វើការរិះគន់ជាខ្លាំងកាលពីខែមេសាកន្លងទៅនេះ ដែលជាប់ពាក់ព័ន្ធទៅនឹងម៉ោងធ្វើការ «៩៩៦» ដែលតម្រូវឱ្យបុគ្គលិកធ្វើការចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង៩យប់ ៦ថ្ងៃក្នុងមួយសប្តាហ៍ (ដូច្នេះវាស្មើនឹង ៩៩៦)។

Jack Ma

មិនយូរប៉ុន្មាន លោកក៏បានលើកទឹកចិត្តឱ្យបុគ្គលិកសាកល្បង «៦៦៩» នៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេផងដែរ។

«យើងបានសង្កត់ធ្ងន់លើស្មារតី ៩៩៦ នៅក្នុងកន្លែងធ្វើការ ហើយយើងចង់ប្រើប្រាស់ស្មារតី ៦៦៩ នៅក្នុងជីវិតផ្ទាល់ខ្លួនរបស់យើងថែមទៀត។ តើ ៦៦៩ គឺជាអ្វី? វាគឺជាការរួមភេទ ៦ថ្ងៃ ៦ដង និង long (ឱ្យបានយូរ)។» (សម្តីរបស់លោក Jack Ma)

ពាក្យ «long» នៅក្នុងភាសាចិន មានការបញ្ចេញសំលេងដូចទៅនឹងពាក្យ «nine (៩)» ដូច្នេះវាស្មើនឹង ៦៦៩ ដែលលើកទឹកចិត្តឱ្យបុគ្គលិករួមភេទឱ្យបានញឹកញាប់និងឱ្យបានយូរ។ 

Jack Ma

យ៉ាងណាមិញ មានអ្នកប្រើប្រាស់អ៊ីនធើណេតជាច្រើនបានរិះគន់សម្តីរបស់លោក Jack Ma ចំៗថា៖

«ទៅធ្វើការម៉ោង៩ព្រឹក ចេញពីធ្វើការម៉ោង៩យប់ ហើយទៅដល់ផ្ទះម៉ោង១០:៣០នាទីយប់។ តើអ្នកណាទៅមានកម្លាំងរួមភេទទៀតនោះ?»

«ប្រសិនបើមនុស្សធម្មតានិយាយពាក្យបែបនេះ អ្នករាល់គ្នាច្បាស់ជាចោទថាគេជាមនុស្សរោគចិត្តជាក់ជាពុំខាន។»

«៩៩៦ នៅពេលព្រឹក ហើយពេលយប់ ៦៦៩ទៀត។ តែមួយខែ ច្បាស់ជាចូលដេកពេទ្យរហូតហ្មង។»

គូសបញ្ជាក់ផងដែរថា ការធ្វើការ ៩៩៦ ហួសកម្រិតកំពុងតែធ្វើឱ្យប្រជាជនចិនមិនសប្បាយចិត្ត និងមានភាពក្តៅក្រហាយជាខ្លាំង ព្រោះតែពួកគេពុំទទួលបានប្រាក់លើកទឹកចិត្តទៅតាមចំនួនម៉ោងដែលពួកគេធ្វើការ៕ 

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]