ភ្នំពេញ៖ លោក​ អេឡិច ចាន់ត្រា ជាតារាសម្ដែងប្រុសដ៏ល្បី​​ ដែលមានភាពទាក់ទាញតាមរយៈរូបសម្បត្តិស្រស់សង្ហា ព្រមទាំងស្បែកសខ្ចីផងដែរ។ ក្រៅពីអាជីពជាតារាសម្ដែង លោកបានបន្ថែមអាជីពថ្មីមួយទៀត គឺធ្វើជាពិធីករ តាមកញ្ចក់ទូរទស្សន៏ ព្រមទាំងកម្មវិធីមង្គលការទៀតផង។

លើសពីនេះ មួយរយៈនេះ គេឃើញថា អាជីពសិល្បៈរបស់ ចាន់ត្រា កាន់តែឡើងកូដជាលំដាប់។ ម៉្យាងទៀត បើមើលពីជីវភាពរបស់គេ គឺកាន់តែឡូយឆាយ ដោយតារារូបនេះ តែងតែដើរលំហែ នៅប្រទេសក្រៅ​ ជាពិសេសខាងប៉ែកបរទេសតែម្ដង។ 

អ្វីដែលពិសេស ប៉ុន្មានម៉ោងមុននេះ អេឡិច ចាន់ត្រា បានបង្កភាពភ្ញាក់ផ្អើលមួយដោយបានបង្ហោះរូបថត រថយន្តBMW ស៊េរីថ្មីមួយគ្រឿង តម្លៃរាប់ម៉ឺនដុល្លារ។ ក្នុងនោះដែរ លោកបានបន្ថែមសារ អមមកជាមួយទៀតថា ស្វាគមន៏សមាជិកថ្មី ដែលបញ្ជាក់បានដែរថា​ រថយន្តនោះជារបស់លោក បានទិញផ្ទាល់តែម្ដង។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យប្រិយមិត្តលាន់មាត់សរសើរ ពីការខិតខំរបស់តារារូបនេះយ៉ាងខ្លាំង ព្រមទាំងជូនពរឲ្យរូបលោក ទទួលបានភាពជោគជ័យកាន់តែខ្លាំងក្នុងការប្រកបរបរអាជីវកម្ម ក្រុមតន្រ្ដីផ្ទាល់ខ្លួនរបស់លោក៕

រថយន្តថ្មីរបស់ អេឡិច ចាន់ត្រា
អេឡិច ចាន់ត្រា
អេឡិច ចាន់ត្រា
អេឡិច ចាន់ត្រា
អេឡិច ចាន់ត្រា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេឡិច ចិត្រា