អង់គ្លេស៖ ពានរង្វាន់ English Premier League រដូវកាល ២០១៨-២០១៩ ត្រូវបានបញ្ចប់ជាស្ថាពរហើយកាលពីយប់មិញ ដោយបានស្វែងរកឃើញក្រុមជើងឯករបស់ខ្លួនគឺ Manchester City។ នាការប្រកួតសប្តាហ៍ទី ៣៨ ក្រុម Manchester City និង Liverpool នៅតែបន្តការប្រជែងកំពូលតារាងដដែល ដោយ Man City មាន ៩៥ពិន្ទុ និងតាមពីក្រោយដោយ Liverpool ដែលមានត្រឹមតែ ៩៤ពិន្ទុក្នុងដៃ។

ក្រុម Manchester City
កីឡាកររបស់ Liverpool

Manchester City ត្រូវប៉ះក្រុម Brighton នៅសប្តាហ៍ចុងក្រោយ នៅកីឡដ្ឋាន AMEX Stadium រីឯក្រុម Liverpool វិញត្រូវប៉ះក្រុម Wolve នៅទឹកដីរបស់ខ្លួន។ ក្រោយបញ្ចប់លទ្ធផលជាផ្លូវការ ក្រុមទាំងពីរសុទ្ធតែដណ្តើមបាន ៣ពិន្ទុដូចគ្នា ដោយក្រុម Man City យកឈ្នះក្រុម Brighton ៤-១ និង Liverpool ឈ្នះ Wolve ២-០។ យ៉ាងណាក្តី ជារឿងគួរឱ្យសោកស្តាយសម្រាប់អ្នកគាំទ្ររបស់ Liverpool ដោយលទ្ធផលនេះ បានធ្វើឱ្យក្រុមដែលបន្តឈរលើកំពូលតារាង និងឈ្នះពាន Premier League នៅតែជា Manchester City ដដែល។

ការប្រកួតរវាង Liverpool ជាមួយ Wolves
ការប្រកួតរវាង Liverpool ជាមួយ Wolves

ក្រុម Manchester City បានការពារតំណែងជើងឯករបស់ខ្លួនបានសម្រេចជាផ្លូវការ និងជាពានរង្វាន់ Premier League ទី៤ ក្នុងប្រវត្តិសាស្រ្តរបស់ក្លិបផងដែរ៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

ការប្រកួតរវាង Brighton ជាមួយ Manchester City
ការប្រកួតរវាង Brighton ជាមួយ Manchester City
ក្រុម Manchester City ឈ្នះពាន Premier League
ក្រុម Manchester City ឈ្នះពាន Premier League
ក្រុម Manchester City ឈ្នះពាន Premier League

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]