កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១១ ម្សិលមិញនេះ សមាជិកម្នាក់ក្នុងក្រុម Red Velvet ឈ្មោះ Joy បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង អំឡុងនាងនិងក្រុមរបស់ខ្លួនសម្តែងលើឆាក ហើយមានការបាញ់កាំជ្រួច យ៉ាងច្រើនគ្រាប់នៅលើមេឃ។

ខណៈពេលនោះដែរ គ្រាន់តែសម្លេងកាំជ្រួចបានបន្លឺឡើងជាច្រើនគ្រាប់ ស្រាប់តែ Joy បានយកដៃខ្ទប់ត្រចៀករបស់ខ្លួន លុះមិនបានប៉ុន្មាន ដោយសារតែទ្រាំនឹងសម្លេងកាំជ្រួចជាច្រើនគ្រាប់នោះមិនបាន Joy ក៏បានរត់ចេញទៅអង្គុយពួនកៀនឆាកភ្លាមៗ ដោយយកដៃខ្ទប់ត្រចៀក ដែលធ្វើឲ្យអ្នកគាំទ្រឃើញបែបនេះហើយ មានក្តីបារម្ភចំពោះរូបនាងយ៉ាងខ្លាំង។

ម៉្យាងវិញទៀត បន្ទាប់ពីការសម្តែងចប់ Joy បានបង្ហោះសារសុំការអភ័យទោសចំពោះអ្នកគាំទ្រនូវហេតុការទាំងនោះ ដោយរូបនាងបាននិយាយពន្យល់ថា ដោយសារតែពេលនោះសម្លេងកាំជ្រួច លឺខ្លាំងពេក ហើយសម្លេងនោះ មានការលឺខ្លាំងក្នុងកាសរបស់នាង ដូច្នេះហើយទើបមានហេតុការណ៍នេះកើតឡើង។ នាងបានបន្ថែមទៀតថា ហេតុការណ៍នេះ មិនបានអ្វីប៉ះពាល់នាងធ្ងន់ធ្ងរនោះទេ ហើយនាងនឹងខិតខំតាំងខ្លួនឲ្យល្អ មិនឲ្យមានសកម្មភាពបែបនេះ កើតឡើងម្តងទៀតឡើយ។

ទោះជាយ៉ាងណាក្តី ទាំងនេះគឺជាលើកទីមួយហើយ ដែលអ្នកគាំទ្រឃើញ Joy នាងភ័យដល់ថ្នាក់រត់ចោលឆាកបែបនេះ។ ហើយពួកគេក៏មានការធូរស្រាលអារម្មណ៍ ក្រោយមានការចេញមុខបកស្រាយអំពីស្ថានភាពរបស់ Joy ផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Joy
សកម្មភាពលើឆាករបស់ Joy
សកម្មភាពលើឆាករបស់ Joy
សកម្មភាពលើឆាករបស់ Joy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]