កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមចម្រៀងវ័យក្មេង TXT ទើបតែធ្វើដំណើរមកកាន់ ទឹកដីសហរដ្ឋអាមេរិកជាលើកដំបូង ដើម្បីផ្សព្វផ្សាយចម្រៀងរបស់ពួកគេ។

ក្នុងនោះដែរ វាក៏ជាពេលវេលាដែល សិស្សច្បងរបស់ពួកគេគឺ BTS កំពុងតែរៀបចំការប្រគំតន្រ្តីទេសចរណ៍ ជុំវិញពិភពលោករបស់ពួកគេ នៅទីនោះផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ TXT ដែលជាសិស្សប្អូន ក៏បានបង្ហាញក្ដីស្រលាញ់ និងការគាំទ្រចំពោះសិស្សច្បងរបស់ខ្លួន ដោយការទៅចូលរួមទស្សនា ការប្រគំតន្រ្តីរបស់ BTS ដោយផ្ទាល់ នៅឯពហុកីឡដ្ឋាន Soldier Field ទីក្រុង Chicago កាលពីយប់ថ្ងៃទី ១១ ខែឧសភា (ម៉ោងនៅ Chicago)។

មិនយូរប៉ុន្មាន បន្ទាប់ពីកម្មវិធី ប្រគំតន្រ្តីថ្ងៃទី១ ត្រូវបានបញ្ចប់ សិស្សច្បង និងសិស្សប្អូនរបស់ផលិតកម្ម BigHit ទាំង២ ក៏បានបង្ហោះរូបភាពជុំគ្នា នៅក្នុងបណ្ដាញ Twitter ផងដែរ។ ដោយ TXT បានសរសេរថា ពួកគេពិតជារីករាយខ្លាំងណាស់ ដែលបានទៅទស្សនា ការប្រគំតន្រ្តីដ៏អស្ចារ្យរបស់ សិស្សច្បង BTS របស់ពួកគេ។ ចំណែក BTS បានសរសេរថា ពួកគេបានជួបជាមួយនឹង TXT។

ក្រុមអ្នកគាំទ្រ បានបង្ហាញអារម្មណ៍ រំភើបរីករាយជាខ្លាំង នៅពេលដែលបានឃើញ រូបភាពរបស់ពួកគេ ថតជាមួយគ្នាបែបនេះ ជាពិសេសនោះគឺ នៅពេលដែលឃើញ ពួកគេបង្ហាញការគាំទ្រ ចំពោះគ្នាទៅវិញទៅមក វាពិតជាធ្វើឲ្យអ្នកគាំទ្រទាំង ២ក្រុម កក់ក្ដៅចិត្តយ៉ាងខ្លាំង៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព TXT
រូបភាព TXT
រូបភាព BTS
រូបភាព BTS
រូបភាព BTS និង TXT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]