កូរ៉េខាងត្បូង ៖ ចាប់តាំងពីពេលដែល បទចម្រៀង Boom Boom របស់ពួកគេត្រូវបានចេញផ្សាយ ក្រុមចម្រៀងស្រី Momoland ហាក់ដូចជាទទួលបាន ការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ពីសំណាក់អ្នកគាំទ្រនៅក្នុងប្រទេសកូរ៉េ។

អ្វីដែលកាន់តែពិសេសទៀតនោះ សូម្បីតែក្នុងកម្មវិធីធំៗប្រចាំឆ្នាំ ក្រុមចម្រៀងស្រីដ៏ស្រស់ស្អាតមួយក្រុមនេះ ក៏តែងតែមានវត្តមាន បង្ហាញនូវការសម្ដែង មិនសូវជាខកខានឡើយ។

បន្ទាប់ពីទទួលបាន ការគាំទ្រពីសំណាក់អ្នកគាំទ្រនៅអាស៊ីរួចមក ថ្មីៗនេះលឺដំណឹងថា ពួកគេមានគម្រោង ត្រៀមទៅបង្ហាញខ្លួន និងផ្សព្វផ្សាយចម្រៀង នៅឯសហរដ្ឋអាមេរិកវិញម្ដង។

គួរបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយ សម្រាប់គម្រោងទៅសម្ដែង និងជួបជុំអ្នកគាំទ្រ នៅលើទឹកដីសហរដ្ឋអាមេរិក។ ពួកគេសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រ និងការស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់ក្រុមអ្នកគាំទ្រ Kpop ដែលនៅទីនោះ។

កម្មវិធីជួបជុំអ្នកគាំទ្ររបស់ Momoland នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១៩ ខាងមុខនេះហើយ៕

ទស្សនារូបភាព និងកាលវិភាគខាងក្រោម ៖ 

រូបភាព ​Momoland
រូបភាព ​Momoland
រូបភាព ​Momoland
រូបភាព ​Momoland

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]