ខេត្តកណ្ដាល ៖ បុរសម្នាក់ជាគ្រូបង្រៀនភាសាអង់គ្លេសត្រូវនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្ដឹងចោទថា បានរំលោភសិស្សស្រីអាយុ៤ឆ្នាំម្នាក់ក្នុងបន្ទប់ទឹក កាលពីម៉ោង១០និង១៥នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ទឹកសាលាឯកជនមួយ សាខាមាត់ទន្លេ ក្នុងភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលក្រុងតាខ្មៅឱ្យដឹងថា ក្មេងស្រីរងគ្រោះទើបអាយុ៤ឆ្នាំ ជាសិស្ស មានទីលំនៅខេត្តកណ្តាល ចំណែកជនសង្ស័យឈ្មោះ រ៉ូម៉ាន់ បាឡូអាគីណូ ភេទប្រុស ជនជាតិហ្វីលីពីន អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ទួលទំពូង ខណ្ឌ៧មករា មុខរបរគ្រូបង្រៀនភាសាអង់គ្លេស ។
មន្ត្រីនគរបាលបានឱ្យដឹងបន្ថែមថា មុនកើតហេតុ ឪពុកក្មេងស្រីរងគ្រោះបានរៀបចំមុជទឹកស្លៀកពាក់ឱ្យកូនមិនឃើញមានបញ្ហាអ្វីកើតឡើងឡើយ លុះម៉ោង៧ព្រឹកថ្ងៃកើតហេតុក៏ជូនកូនស្រីទៅរៀននៅសាលាសាខាមាត់ទន្លេតាខ្មៅដូចសព្វដង។ រហូតដល់ម៉ោង១០និង៣០នាទី ទើបទៅទទួលក្មេងស្រីរងគ្រោះត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះម្តាយក្មេងស្រីរងគ្រោះក៏ផ្លាស់សំលៀកបំពាក់ឱ្យកូន ទើបឃើញមានស្នាមឈាមប្រឡាក់លើខោលីអូកូន និងមានទឹកកាមប្រឡាក់ស្អិតជាប់ខោទៀត។
ប្រភពដដែលបន្តថា ពេលនោះឪពុកម្តាយក្មេងស្រីរងគ្រោះក៏នាំកូនស្រីទៅពិនិត្យនៅមន្ទីរពេទ្យជ័យជំនះ ហើយគ្រូពេទ្យប្រាប់ថា ប្រដាប់ភេទក្មេងស្រីរងគ្រោះមានដាច់រយះដូចមានរបស់រឹងធំដាក់ចូល។
ក្រោយមកឪពុកម្តាយក្មេងស្រីរងគ្រោះក៏សួរនាំកូន ហើយក្មេងស្រីរងគ្រោះប្រាប់ថា នៅក្នុងម៉ោងលោកគ្រូឈ្មោះប៉ាឡូបង្រៀន ក្មេងស្រីរងគ្រោះបានសុំលោកគ្រូទៅបត់ជើង ពេលនោះលោកគ្រូអនុញ្ញាតឱ្យទៅ ។
ប្រភពដដែលបន្តទៀតថា ហើយលោកគ្រូបានដើរតាមក្រោយរហូតដល់បន្ទប់ទឹក នៅពេលបត់ជើងតូចរួច លោកគ្រូបានលាងគូថឱ្យក្មេងស្រីរងគ្រោះ ហើយលេងគូទគាត់បណ្តាលឱ្យឈឺមានឈាមទៀតផង។
លុះមកដល់ថ្ងៃទី១០ ម៉ោង១២ថ្ងៃត្រង់ ឪពុកម្តាយក្មេងស្រីរងគ្រោះក៏នាំកូនមកប៉ុស្តិ៍តាខ្មៅដើម្បីដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចក៏ហៅជនសង្ស័យមកអធិការដើម្បីសាកសួរ តែជនសង្ស័យមិនបានឆ្លើយសារភាពនោះទេ ។
អធិការនគរបាលក្រុងតាខ្មៅ លោក សរកែវ ពិសដ្ឋ បានប្រាប់ឱ្យដឹងថា ករណីនេះបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់តុលា ដើម្បីចាត់ការន្តតាមច្បាប់ហើយ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]