(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៨ ខែឧសភា ភ្លៀងនឹងបន្ដធ្លាក់ជាបន្ដបន្ទាប់ នៅតាមបណ្ដារាជធានី-ខេត្ត នៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ ក្នុងកម្រិតមធ្យមទៅបង្គួរ។

បើតាមក្រសួងធនធានទឹក បណ្ដាខេត្តនៅតំបន់ខ្ពង់រាបភាគខាងជើង និងខ្ពង់រាបភាគឦសាន នឹងមានភ្លៀងធ្លាក់ពីតិច ទៅមធ្យម។ ដោយឡែក បាតុភូតផ្គររន្ទះ និងខ្យល់កន្ដ្រាក់នៅតែបន្ដកើតមានច្រើន ខណៈដែលសីតុណ្ហភាពអតិបរមា ស្ថិតក្នុងចន្លោះ ៣៤-៣៥អង្សាសេ។

បន្ថែមពីនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏អំពាវនាវឲ្យប្រជាពលរដ្ឋបន្ដការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ដ្រាក់៕

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងដែលមាននៅខាងក្រោមនេះ៖

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]