ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏ភ្ញាក់ផ្អើលមួយ និងគួរឲ្យចាប់អារម្មណខ្លាំងមែនទែន ក្រោយឃើញវីដេអូឃ្លីបរបស់លោក ដួង សុខគា នៅក្នុងពិធីមង្គលការមួយ ដោយរូបលោកបានច្រៀងបទបុរាណ រួមគ្នាជាមួយក្មេងស្រីដ៏គួរឲ្យស្រលាញ់ម្នាក់។

ក្នុងនោះដែរ បើតាមការបញ្ជាក់របស់លោក សុខគា បានឲ្យដឹងថាបន្ថែមថា កុមារីរូបនោះមានឈ្មោះថា ច័ន្ទ វត្តី មានអាយុ៧ ឆ្នាំ ដែលជាកូនខ្មែរកើត និងរស់នៅសហរដ្ឋអាមេរិក ក៏ប៉ុន្តែប្អូនចេះអក្ស ចេះច្រៀង និងចេះសូត្រធម៌បានយ៉ាងច្បាស់ ដូចក្មេងៗដែលរស់នៅទឹកដីកម្ពុជាដែរ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងវីដេអូនោះដែរ ក្មេងតូចដ៏ស្រស់ស្អាតរូបនេះ បានច្រៀងបទបុរាណ រួមគ្នាលោក សុខគា យ៉ាងពីរោះ ដែលធ្វើឲ្យមហាជនរំភើបចិត្ត និងលាន់មាត់សរសើររូបប្អូនស្ទើរមិនដាច់ពីមាត់ ជាមួយសមត្ថភាពទាំងវ័យក្មេងខ្ចីបែបនេះ។

ទោះជាយ៉ាងណាក្តី វីដេអូដែលទើបតែបង្ហោះនេះដែរ ទទួលបានការ Share ពីសំណាក់អ្នកលេងបណ្តាញសង្គមយ៉ាងច្រើន ឯចំនួនអ្នកចូលមើលវិញ បានកើនឡើងជាងកន្លះលានដងឯណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ដួង សុខគា
សុខគា និងប្អូនវត្តី
សុខគា និងប្អូនវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង សុខគា