កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ Sooyoung សមាជិកក្រុម Girls' Generation ហាក់ដូចជាមមាញឹកខ្លាំង ជាមួយនឹងអាជីពជាតារាសម្ដែងរបស់នាង ដែលបច្ចុប្បន្ននេះ នាងកំពុងតែធ្វើការផ្សព្វផ្សាយ ខ្សែភាពយន្តថ្មីបំផុត មានចំណងជើងថា Girl Cops ដែលទើបតែបញ្ចប់ការថត មិនយូរប៉ុន្មាន។

ឆ្លៀតឱកាសដែលនាង កំពុងតែផ្សព្វផ្សាយ ខ្សែភាពយន្តថ្មីនេះ សារព័ត៌មានកូរ៉េ Naver ក៏បានធ្វើការសម្ភាសន៍នាង អំពីទំនាក់ទំនងស្នេហា ជាមួយនឹងមិត្តប្រុសរបស់នាងផងដែរ។ ។

គួរបញ្ជាក់ផងដែរថា តារាស្រី Sooyoung និងតារាសម្ដែង Jung Kyungho ដែលជាមិត្តប្រុសរបស់នាង បានចាប់ផ្ដើមទាក់ទងគ្នា អស់រយៈពេល ជាង៦ ឆ្នាំទៅហើយ។

ក្នុងនោះដែរ Sooyoung ក៏បានបង្ហើបផងដែរថា មូលហេតុចម្បង ដែលធ្វើឲ្យពួកគេ នៅតែអាចរក្សាចំណងស្នេហ៍ បានយូររហូតមកដល់ពេលនេះ គឺដោយសារតែ អត្តចរិតរបស់ពួកគេទាំង២ មានលក្ខណៈដូចគ្នាច្រើន។ នាងបានអះអាងថា នាងនិងមិត្តប្រុស គឺសុទ្ធតែជាមនុស្សដែល មិនរឿងច្រើន ហើយជាធម្មតា គឺកម្រនឹងមានបញ្ហាជាមួយគ្នា ដូចជាគូស្នេហ៍ដទៃទៀតណាស់។

ម៉្យាងវិញទៀត នៅពេលដែល Jung Kyungho ដឹងថា នាងមានចំណូលចិត្តលើ អាជីពជាតារាសម្ដែង លោកតែងតែផ្ដល់កម្លាំងចិត្ត និងគាំទ្រនាងជាពិសេសតែម្ដង។

ក្នុងនាមជាតារាសម្ដែង ដែលធ្លាប់មានបទពិសោធន៍ជាង ១៣ឆ្នាំ Jung Kyungho តែងតែចែករំលែកវា ទៅដល់ Sooyoung ដែលជាមិត្តស្រីរបស់ខ្លួន រហូតនាងលួចបង្ហើបទាំងអៀនប្រៀនថា នាងទទួលបានអារម្មណ៍ថា មានសុវត្ថភាពបំផុត ពេលដែលនៅក្បែរ Jung Kyungho។ ប៉ុន្តែគួរឲ្យសោកស្ដាយ គូរស្នេហ៍ដ៏ផ្អែមល្ហែមមួយគូរនេះ នៅមិនទាន់មានគម្រោង រៀបការជាមួយគ្នានៅឡើយទេ។ ពោលគឺ ចង់ទុកពេលវេលា ធ្វើការងាររៀងៗខ្លួនសិន៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Sooyoung
រូបភាព Sooyoung
រូបភាព Sooyoung
រូបភាព Jung Kyungho
រូបភាព Sooyoung និង Jung Kyungho
រូបភាព Sooyoung និង Jung Kyungho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]