បារាំង៖ ក្លិបបាល់ទាត់ Paris Saint-Germain ត្រូវបានគេរាយការណ៍ថា បានដាក់សំណើរទៅកាន់ក្លិប Manchester United ជាផ្លូវការ ក្នុងការចរចានាំយកអ្នកចាំទីរបស់ក្លិបបិសាចក្រហម មកចូលរួមនៅទឹកដីបារាំងនារដូវកាលក្រោយ។ លោក Thomas Tuchel កំពុងតែសម្លឹងមើលទៅលើការរៀបចំ និងបង្កើនសមត្ថភាពកីឡាករឡើងវិញនារដូវកាលក្រោយ ដើម្បីត្រៀមខ្លួនក្នុងការប្រជែងពានរង្វាន់ធំបំផុតនៅអឺរ៉ុប UEFA Champions League បន្ទាប់ពីក្លិបអ្នកមានរបស់បារាំងមួយនេះ បានត្រឹមតែខកចិត្តជាប់ៗគ្នាក្នុងពានរង្វាន់នេះ។

លោក Thomas Tuchel
កីឡាករ Gianluigi Buffon និង Areola

អ្នកចាំទីដែលក្លិប PSG កំពុងតែដាក់សំណើរទៅកាន់ក្លិប Man UTD នោះ គឺគ្មានអ្នកណាក្រៅតែពីកីឡាករអេស្ប៉ាញ David De Gea នោះឡើយ។ De Gea កំពុងស្ថិតក្នុងភាពស្រពិចស្រពិលពីអនាគតរបស់គេ ជាមួយក្លិប Man UTD បន្ទាប់ពីក្លិបបាត់បង់ឱកាសបង្ហាញខ្លួនជាផ្លូវការនៅ Champions League។ ដោយឡែក ចំពោះ PSG ផ្ទាល់ ពិតជាមានតម្រូវការខ្ពស់ចំពោះអ្នកចាំទីល្អម្នាក់ បន្ទាប់ពីកីឡាករ Areola បង្ហាញទម្រង់មិនសូវល្អ និងកីឡាករ Gianluigi Buffon ក៏មានវ័យកាន់តែជ្រេរទៅហើយដែរ។ យ៉ាងណាក្តី ក្រៅតែពីការចង់បាន De Gea ក្លិប PSG ក៏មានគម្រោងក្នុងការនាំយកកីឡាករ Kevin Trapp ដែលខ្លួនបានដាក់ឱ្យ Frankfurt ខ្ចីជើង ត្រឡប់មកវិញដែរ បន្ទាប់ពីអ្នកចាំទីអាល្លឺម៉ង់រូបនេះ មានទម្រង់លេងដ៏ល្អមួយនារដូវកាលនេះ។

គួររម្លឹកថា De Gea កំពុងស្ថិតក្នុងការចរចាជាមួយ Man UTD នឹងទាមទារចង់បានប្រាក់ឈ្នួលខ្ពស់ជាងនេះ។ យ៉ាងណាមិញ អ្នកចាំទីវ័យ ២៨ឆ្នាំរូបនេះ ទំនងជានឹងអាចសម្លឹងមើលការចូលរួមជាមួយ PSG ផងដែរ ក្រោយពេលដែល Herrera ក៏ទើបតែប្រកាសពីការចូលរួមជាមួយក្លិបយក្សរបស់បារាំងមួយនេះកាលពីពេលថ្មីៗ៕ 

កីឡាករ David De Gea
កីឡាករ Kevin Trapp

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]