ខេត្ដ​ប៉ៃលិន ៖ ជនសង្ស័យ​លួច​ម៉ូតូ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុងប៉ៃលិន​ធ្វើការ​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​ពលរដ្ឋ​បាត់​ម៉ូតូ​១​គ្រឿង ហើយ​ក៏​ធ្លាប់​បាត់​ពី​មុន​ៗ​មក​ដែរ​ទើប​ប្តឹង​ឱ្យ​ស្រាវជ្រាវ​រក​ឃើញ​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ផ្លូវ​ចូល​ផ្សារ​សាមគ្គី​កែង​ចំណតរថយន្ត​ចាស់ ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ថុច ថន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានមុខ​របរ និង​ទីលំនៅ​មិន​ពិតប្រាកដ ។ ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បានការ​ប្តឹង​រាយការណ៍​តាម​រយៈ​ទូរស័ព្ទ​រួច​មក​លោក​វរសេនីយ៍ត្រី យ៉ែ​ម សា​រិ​ទ្ធ អធិការ​នគរបាល​ក្រុងប៉ៃលិន បាន​ចាត់តាំង​អោយ​លោក​អនុសេនីយ៍ឯក ជ ម៉ា​ញ អធិការរង និង​លោក​អនុសេនីយ៍ឯក គង់ សំណាង អធិការរង​ធ្វើការ​តាមដាន​រហូត​ដល់​ចំណុច​ស្ពាន​សន្តិភាព ស្ថិត​នៅ​ក្នុងភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ក៏​ប្រទេះ​ឃើញ​ជនសង្ស័យ និង​ម៉ូតូ​រួច​ក៏​ធ្វើការ​ឃាត់ខ្លួន​តែ​ម្ដង ។

ពាក់ព័ន្ធ​បញ្ហា​នេះ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​ធ្វើ​រការ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ឱ្យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]