ភ្នំពេញ៖ បើនិយាយពីអតីតតារាចម្រៀងកញ្ញា អេ ជីឡា ប្រិយមិត្តមួយចំនួនប្រហែលជាមិនទាន់ភ្លេចនាងនោះទេ បើទោះជានាងបានផ្អាក់ពីវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ព្រោះថាសម្លេងរបស់អតីតតារាចម្រៀងរូបនេះ នៅតែដិតជាប់ក្នុងអារម្មណ៍របស់អ្នកគាំទ្រជានិច្ច។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ កញ្ញា អេ ជីឡា បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលឃើញរូបនាង ឡាយវីដេអូតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ច្រៀងចម្រៀងលេងជាមួយប្អូនប្រុសរបស់ខ្លួន។

ក្នុងនោះដែរ ផ្អែកតាមការឡាយវីដេអូនោះបានឲ្យឃើញថា សម្លេងរបស់កញ្ញា អេ ជីឡា នៅតែមានភាពពីរោះដដែល ហើយថែមទាំងពីរោះជាងមុនទៅទៀត បើទោះជារូបនាងមិនបានប្រើប្រាស់សម្លេងនោះ សម្រាប់បម្រើអារម្មណ៍អ្នកគាំទ្រដូចកាលពីមុនក៏ដោយ។

ទោះជាយ៉ាងណាក្តី សម្រាប់វីដេអូឡាយរបស់កញ្ញា អេ ជីឡា ជាមួយប្អូនប្រុស ពិតជាធ្វើឲ្យអ្នកគាំទ្រ រំភើបចិត្តក្រោយបានស្តាប់សម្លេងរបស់នាង ព្រោះថារយៈពេលជាច្រើនឆ្នាំមកនេះ ពួកគេពិតជានឹកសម្លេងរបស់នាងខ្លាំងណាស់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

អេ ជីឡា
អេ ជីឡា
អេ ជីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេ ជីឡា