អង់គ្លេស៖ ក្លិប Liverpool នឹងក្លាយជាក្លិបដែលទទួលបានប្រាក់ចំណូលច្រើនបំផុតពីក្របខណ្ឌ Premier League នារដូវកាលនេះ បើទោះបីឈ្នះ ឬមិនឈ្នះពានយ៉ាងណាក៏ដោយ។ Liverpool គឺជាក្លិបដែលមានការការផ្សាយផ្ទាល់លើទូរទស្សន៍ច្រើនជាងគេបំផុត សម្រាប់ការប្រកួតរបស់ពួកគេនារដូវកាលនេះ ពោលគឺមានការផ្សាយផ្ទាល់រហូតដល់ ២៩ដងដោយប៉ុស្តិ៍កីឡាដ៏ល្បីគឺ BT Sport និង Sky Sport។ ការផ្សាយផ្ទាល់ ២៩ប្រកួតនេះ មានចំនួនច្រើនជាងក្លិបធំៗដទៃទៀតដូចជា Man UTD ផ្សាយ ២៧ប្រកួត និង Man City មានការផ្សាយផ្ទាល់តែ ២៦ប្រកួតប៉ុណ្ណោះ។

លោក Jurgen Klopp
កីឡាកររបស់ Liverpool

គួរបញ្ជាក់ថា រាល់ការផ្សាយផ្ទាល់ការប្រកួតរបស់ពួកគេតាមទូរទស្សន៍ ក្លិបទាំងអស់នៅ Premier League នឹងទទួលបានប្រាក់ចំនួន ១២,៥លានផោន (១៦,២លានដុល្លារអាមេរិក) ក្នុងមួយប្រកួត ដោយបូករួមបន្ថែមចំនួន ១,២លានផោន (១,៥លានដុល្លារអាមេរិក) សម្រាប់មួយប្រកួតផ្សេងទៀត ប្រសិនបើការផ្សាយផ្ទាល់លើសពី ១០ប្រកួតក្នុងមួយរដូវកាល។ ដោយឡែក បើយោងតាម Daily Mail ការគណនាប្រាក់ចំណូលដែលក្លិបទាំងអស់ទទួលបាននារដូវកាលនេះ នឹងត្រូវបង្ហាញតាមរយៈរូបភាពខាងក្រោម។ 

ក្លិប Liverpool នឹងក្លាយជាក្លិបដែលមានចំណូលច្រើនជាងគេ ហើយអាចប្រែប្រួលលើសនេះទៀត ប្រសិនបើពួកគេក្លាយជាជើងឯក Premier League រដូវកាលនេះ។ ដោយឡែក ក្លិបដែលត្រូវកាត់ចោលទាំង៣ ក៏ទទួលបានកញ្ចប់លុយគួរសមដែរ ដោយក្លិប Cardiff City ទទួលបាន ៩៩,៦លានផោន Fulham ទទួលបាន ៩៨,៨លានផោន និង Huddersfield ទទួលបាន ៩៣,៦លានផោន។

*បញ្ជាក់៖ ចំណូលខាងលើនេះ គឺរាប់តែលុយដែលទទួលបានពីក្របខណ្ឌ Premier League ប៉ុណ្ណោះ មិនមែនជាចំណូលសរុបរបស់ក្លិបនារដូវកាលនេះឡើយ៕ 

តារាងប្រាក់ចំណូល
ពានរង្វាន់ Premier League

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]