ភ្នំពេញ៖ កាលពីយប់មិញនេះ ពួឃ្លាំង ដែលជាឌីជេដ៏ល្បី ធ្លាប់មានកេរ្តិ៍ឈ្មោះបោះសម្លេង កាលពីច្រើនឆ្នាំមុន បានវិលត្រឡប់មក បម្រើអារម្មណ៍អ្នកគាំទ្ររបស់ខ្លួនជាថ្មី ដោយចេញបទចម្រៀងរ៉េបរួមជាមួយ តារាចម្រៀងរ៉េបវ័យក្មេងលោក ជី ដេវីត ដែលធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជនភ្ញាក់ផ្អើល និងរំភើបចិត្តខ្លាំងមែនទែន។

យ៉ាងណាមិញ សម្រាប់បទថ្មីមួយបទនោះដែរ មានចំណងជើងថា “អត់ប្រយោជន៍” ដែលជាបទភ្លេង និងទំនុកច្រៀង បានសរសេរនិងរៀបរៀងដោយលោក ជី ដេវីត និង ពូ ឃ្លាំង ផ្ទាល់តែម្តង។

ទោះជាយ៉ាងណាក្តី បទ “អត់ប្រយោជន៍” ដែលទើបតែចេញក្តៅៗនេះ កំពុងទទួលការគាំទ្រខ្លាំងមែនទែន ពីសំណាក់មហាជន ហើយជាពិសេសនោះគឺអ្នកគាំទ្ររបស់ ពូ ឃ្លាំង ផ្ទាល់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ថ្មីនេះដែរ ទើបតែចេញ​យប់មិញសោះ បានទទួលការ Share ជាង ១ម៉ឺននាក់ ហើយថែមទាំង មានអ្នកចូលទស្សនាចំនួន ១៥ម៉ឺនដងឯណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរ តោះទៅស្តាប់បទថ្មីរបស់ ដេវីត និងពូឃ្លាំង ទាំងអស់គ្នា៖ 

ពូ ឃ្លាំង
ជី ដេវីត
“អត់ប្រយោជន៍”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត