ប្រសិនបើអ្នកកំពុងតែជក់បារី ឬគិតថានឹងចង់ជក់បារីនោះ សូមលោកអ្នកគិតពិចារណាម្តងទៀត ជាពិសេសសម្រាប់មិត្តអ្នកអានបុរសៗទាំងអស់គ្នា ព្រោះនេះគឺមិនមែនជារឿងលេងសើចនោះទេ។

ដូចជាអ្នកដឹងរួចមកហើយថា ការជក់បារីមានហានិភ័យជាច្រើនចំពោះសុខភាព ប៉ុន្តែអ្វីដែលលោកអ្នកពុំទាន់ដឹងច្បាស់នោះគឺថា ការជក់បារីអាចនឹងធ្វើឱ្យប្រដាប់ភេទរបស់លោកអ្នក រួញទៅជាតូចជារៀងរហូតថែមទៀត។

ជាក់ស្តែង យោងតាមលោកវេជ្ជបណ្ឌិត Marc Laniado បានអះអាងថា ការជក់បារីអាចធ្វើឱ្យប្រដាប់ភេទបុរសរបស់អ្នកមិនប្រក្រតី ឬងាប់លិង្គ ហើយថែមទាំងធ្វើឱ្យប្រដាប់ភេទរបស់អ្នករួញតូចជារៀងរហូតថែមទៀត។ 

រូបតំណាង

លោកបានពន្យល់ថា៖

«ដើម្បីធ្វើឱ្យប្រដាប់ភេទបុរសមានលក្ខណៈពេញលេញ ឬរឹងល្អ អ្នកត្រូវការលំហូរឈាមរត់គ្រប់គ្រាន់។ ប៉ុន្តែសម្រាប់អ្នកជក់បារីវិញ ពួកគេមានអត្រាខ្ពស់នៃការកកសារធាតុខ្លាញ់លើបំពង់អាទែ ដែលធ្វើឲ្យឈាមរត់មិនបានស្រួលនៅក្នុងសរសៃឈាម ទើបធ្វើឱ្យប៉ះពាល់ដល់ប្រដាប់ភេទរបស់ពួកគេជាខ្លាំង។»

លោកបានបន្ថែមទៀតថា សារធាតុញៀននីកូទីននៅក្នុងបារីក៏ជាកត្តាប៉ះពាល់ដល់ប្រដាប់ភេទផងដែរ។ វាអាចធ្វើឱ្យលិង្គរបស់បុរសរួញទៅជាតូចជាបណ្តោះអាសន្នជាលើកដំបូង ហើយយូរៗទៅវានឹងរួញតូចជារៀងរហូត។

ដូច្នេះ សម្រាប់មិត្តបុរសៗទាំងអស់ សូមបញ្ឈប់ទម្លាប់ជក់បារីចោលទៅ ព្រោះវាមិនល្អសម្រាប់សុខភាពទូទៅ និងសុខភាពផ្លូវភេទនោះទេ។ ហើយគួរតែផ្លាស់ប្តូរទម្លាប់អាក្រក់នេះ ទៅជាការហាត់ប្រាណ ការលេងកីឡាជំនួសវិញ ទើបជាការល្អប្រសើរ៕ 

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]